សន្តិសុខសង្គម
ឃាត់ខ្លួនក្មេងទំនើងពីរនាក់ដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកអាណាព្យាបាល
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងពីរនាក់បន្ទាប់ពីមានការចែករំលែកវីដេអូនៅលើបណ្ដាញសង្គមពីសកម្មភាពបង្ហោះម៉ូតូបង្កភាពអាណាធិបតេយ្យក្នុងសង្គម។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែឧសភា នេះថា ក្មេងទំនើងពីរនាក់ដែលបង្ហោះម៉ូតូកាលពីយប់ថ្ងៃទី៩ ខែឧសភា នៅម្ដុំផ្សារដើមគរ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោកធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី១២ឧសាភានេះ ខណៈកម្លាំងសមត្ថកចិ្ចកំពុងសាកសួរ និងស្រាវជ្រាររកអាណាព្យាបាល។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្មេងទំនើងដែលឃាត់ខ្លួននេះមានឈ្មោះ ១-ឈ្មោះ ឈឿង ឡុងហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២១៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះម៉ូតូបង្ហោះ) ។ ២-ឈ្មោះ លី ជីឈ័ន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩A1 ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវលេខ២១៨ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះខាងក្រោយជាម្ចាស់ម៉ូតូ) ។
ជាមួយគ្នានេះ សមត្ថកចិច្ចក៏បានដកហូតម៉ូតូម៉ាក Honda C125 ស៊េរី 2023 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-1913។

គួររំលឹកថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅក្រុមក្មេងទំនើងទាំងពីរនាក់នេះបានធ្វើសកម្មភាបបង្ហោះម៉ូតូតាមដងផ្លូវសាធារណ:បង្កភាពអាណាធិបតេយ្យក្នុងសង្គមដែលប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ ហើយសកម្មភាពនៃការបង្ហោះម៉ូតូនេះ បានបែកធ្លាយនៅលើបណ្ដាលសង្គមនិងមានការចែករំលែកជាច្រើនផងដែរ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


