ព័ត៌មានជាតិ
ច្រកទាំង៣ ដែលកម្ពុជា អាចទទួលវ៉ាក់សាំងកូវីដ ១៩ មកចាក់ជូនពលរដ្ឋ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនមែនប្រើតែវ៉ាក់សាំង ដែលមកពីចិន នោះទេ ពោលគឺវ៉ាក់សាំងប្រទេសដទៃទៀត ក៏រដ្ឋាភិបាលស្វះស្វែងរកដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ។
មានប្រសាសន៍នៅក្នុងពីធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការនិងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នៅព្រឹកថ្ងៃសុក្រនេះ សម្តេចតេជោបានលើកពីច្រកទ្វារ ៣ ដែលកម្ពុជា អាចរកវ៉ាក់សាំងកូវីដ១៩ គឺច្រកទី១ តាមរយៈគម្រោង COVAX ដែលជាគម្រោងរបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិក១៩០ប្រទេស និងច្រកទី២ គឺការចរចាជាមួយដៃគូប្រទេស និងប្រទេស ដូចជាកម្ពុជាជាមួយចិន កម្ពុជាជាមួយឥណ្ឌា និងកម្ពុជាជាមួយកូរ៉េខាងត្បូង។
ចំណែកឯច្រកទី៣ រដ្ឋាភិបាលនឹងចរចាផ្ទាល់ជាមួយក្រុមហ៊ុន ដូចជាក្រុមហ៊ុនវ៉ាក់សាំងរបស់អង់គ្លេសជាដើម។
ក្រោយពេលចិនប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ ១៩ ដល់កម្ពុជា ប្រមុខរដ្ឋាភិបាលបានសរសេរលិខិតជូនទៅនាយករដ្ឋមន្ត្រីឥណ្ឌា និងកំពុងពិចារណាដាក់សំណើទៅប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់ វ៉ាក់សាំងជូនដល់កម្ពុជា។
រដ្ឋាភិបាលកម្ពុជា ក៏កំពុងពិភាក្សាដើម្បីប្រើប្រាស់វ៉ាក់សាំងរបស់អង់គ្លេស ហៅថា AstraZeneca ដែលអាចរក្សាទុកក្នុងសីតុណ្ហភាព ពី២ ដល់៨ អង្សា ដោយប្រើប្រាស់នូវឥណទានរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។
បើតាមប្រមុខរដ្ឋាភិបាល នៅពេលវ៉ាក់សាំងរបស់ចិនមកដល់នៅអំឡុងខែកុម្ភៈ សម្តេចនឹងចេញទៅទទួលដោយផ្ទាល់ ព្រោះនេះជាទំនិញយុទ្ធសាស្ត្រ និងជាសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងកូវីដដល់ប្រជាពលរដ្ឋគឺដោយឥតគិតថ្លៃ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


