Connect with us

ព័ត៌មានជាតិ

មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​ ​ផ្សព្វផ្សាយ​មុខមាត់កម្ពុជា​លើ​ឆាក​អន្តរជាតិ

បានផុស

នៅ

លោកស្រី ភឿង សកុណា​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈមាន​ប្រសាសន៍​ថា ការ​រៀប​ចំ​មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី១២ នេះ នឹង​ជួយ​ជំរុញលើក​កម្ពស់​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​ឲ្យ​មាន​ការ​វិវត្ត​រីកចម្រើន​បន្ថែម​ទៀត និង​រួម​ចំណែក​ដល់​ការ​ផ្សព្វផ្សាយ​ពី​កត្តា​សុខ​សន្តិភាព ស្ថិរភាព នយោបាយរបស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី១២ ឆ្នាំ​២០២៣ នៅ​រោង​ភាពយន្ត ឡេ​ជេន ស៊ី​ណេមា សាខា​អូឡាំព្យា ​នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ​នេះ លោកស្រី ភឿង សកុណា បាន​លើក​ឡើង​ថា ក្នុង​រយៈ​ពេល​ជិត ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ ការវិវត្តន៍​រីក​ចំរើន​នៃ​វិស័យ​​ភាពយន្ត​នៅ​កម្ពុជា បាន​ឆ្លង​​កាត់​​ដំណាក់​កាល​ជា​ច្រើន ដែល​​ធ្វើ​ឲ្យ​​កម្ពុជា​មាន​ទាំង​ក្តី​មោទនៈ​ផង និង​ភាព​លំបាក​រាប់​មិន​អស់​ផង​។

ជាក់ស្ដែង ចំពោះ​ការ​រៀប​ចំ​មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​ម្តង​នេះ នឹង​បាន​បង្ហាញពី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី អរូបី និង​សម្បត្តិធម្មជាតិ​កម្ពុជាទៅ​កាន់​ពិភព​លោក ព្រម​ទាំង​ជា​ការ​ផ្ដល់​ឱកាស​ដល់អ្នក​អាជីព​ក្នុង​វិស័យ​ភាពយន្ត ក្នុង ការ​ចែក​រំលែក​បទពិសោធន៍​​ ផ្លាស់​ប្ដូរ​យោបល់​គ្នា រក​ចំណុច​ខ្លាំង-ខ្សោយ។ ជាង​នេះ​ទៀត ក៏​នឹង​អាច​ជួយ​បង្កើន​គុណភាព​​ភាពយន្ត​កម្ពុជា ដើម្បី​អាច​ប្រកួត​ប្រជែង​ជា​មួយ​​ការ​រីក​ចំរើន​ឥត​ឈប់​ឈរនៃ​ទីផ្សារ​ភាពយន្តក្នុង​តំបន់ ព្រម​​ទាំង​​ប្រែក្លាយ​កម្ពុជា​​ឲ្យ​​ទៅជា​ដែន​ដី​នៃ​ការ​ថត​ភាពយន្ត​ជាតិនិង​​បរទេស​។

​​

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​​ព្យួរទុកការ​អនុវត្ត​កាតព្វកិច្ច​ពន្ធដារ​មួយ​ចំនួន​​ធំ​ដល់​ផលិតករ​ភាពយន្ត​​ក្នុង​ស្រុក​​គិត​ចាប់ ពីឆ្នាំ២០១៨ រហូត​ដល់​បំណាច់​ឆ្នាំ​២០២៣ ព្រម​​ទាំងជួយ​សម្របសម្រួលលើក​ទឹកចិត្ត​ដល់​ផលិតករ​ភាពយន្ត​បរទេស​ដែល​មក​​ថត​នៅ​កម្ពុជា​ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ​ ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធរួម​នឹង​ឆន្ទ​ដ៏​មោះ មុត​​របស់​ផលិតករ អាជីវករក្នុង​វិស័យ​ភាពយន្ត បាន​រួម​ចំណែកក្នុង​ការជំរុញ​កំណើន​ផលិតផលស្នា​ដៃ​ភាពយន្ត សម្រាប់​​បំពេញ​តម្រូវ​ការ​របស់​ទស្សនិកជន​ជាតិ ប្រកបដោយ​គុណភាព និង​ភាព​ជឿ​ទុកចិត្តព្រម​ទាំង​បាន​ធ្វើ​ឲ្យ​ឧស្សាហកម្មភាពយន្តកាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។

បើ​តាម​រដ្ឋមន្រ្តីក្រសួង​វប្បធម៌ បច្ចុប្បន្ន​ទោះបី​​ជា​វិបត្តិ​ជំងឺកូវីដ-១៩ បាន​បញ្ចប់​ក៏​ពិត​មែន តែ​ស្ថានភាព​ឧស្សាហកម្ម ភាពយន្តកម្ពុជាហាក់​នៅ​រង​ឥទ្ធិពល និង​មិន​ទាន់​បាន​ត្រឡប់​មក​រក​ស្ថាន​ភាព​ប្រក្រតី​វិញ​នៅឡើយ ដែល​កត្តា​នេះទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ រួមគ្នា​បន្ត​ជំរុញគាំពារ និង​​លើក​ទឹក​ចិត្ត​បន្ថែម​ទៀតដល់​ផលិតករ និង​វិស័យ​ឯកជន​ផ្នែក​​វិស័យ​ភាពយន្ត ទាំង​ការ​សម្របសម្រួល​លើ​បទដ្ឋាន​គតិយុត្តិ និង​ការ​អនុគ្រោះ​ព្យួរ​ទុក​ការ​អនុវត្ត​កាតព្វកិច្ច ពន្ធដារ​ផ្សេងៗ​។

គួរ​ជម្រាប​ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​​ទី១២ ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី៣០ ខែ​ឧសភា ដល់​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២៣ នៅ​រោង​ភាពយន្ត ឡេ​ជេន ទស្សនា​ឥតគិតថ្លៃ ​ជា​មួយ​ភាពយន្ត​ជាតិ- អន្តរជាតិ​ជិត ២០០​ចំណង​ជើង៕​

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

មកដល់ពេលនេះ មានអ្នកក្នុងបន្ទុកមន្ត្រីសាធារណៈជាង ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

ព័ត៌មានជាតិ៣៣ នាទី មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្ស ខំប្រឹងរៀនទាំងភាសាជាតិ ឬ ភាសាបរទេស ដើម្បីជាកម្លាំងចលកររួមចំណែកអភិវឌ្ឍន៍ជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំនន់ទឹកភ្លៀងកាចសាហាវ ឆក់យកជីវិតមនុស្ស ជាង៣០០នាក់ នៅ អាហ្វហ្គានីស្ថាន

ជីវិតកម្សាន្ដ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចាត់ទុក ព្រឹទ្ធាចារ្យ គង់ ណៃ ជាមរតកមនុស្សរស់​ដ៏មានតម្លៃរបស់កម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

បវរកញ្ញា កុយ អេនណា ប្ដូរស្ទីលតុបតែងខ្លួន ១៨០ ដឺក្រេ

សេដ្ឋកិច្ច៣ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម