ជីវិតកម្សាន្ដ
សេង សុខឃីម ទម្លាយរឿងក្នុងចិត្តពាក់ព័ន្ធអតីតស្វាមី និងការចិញ្ចឹមកូន
អ្នកមេម៉ាយចាយសម្រស់ សេង សុខឃីម ដែលជាអតីតសង្សានាយ ចឺម នាពេលកន្លងមកគេមិនត្រូវបានដឹងទេថា ស្រីស្អាតរូបនេះក្រោយពេលបែកបាក់អតីតស្វាមីមុននាងឆ្លងកាត់រឿងរ៉ាវលំបាក់នៅក្នុងជីវិតបែបណានោះទេ។ គ្រាន់តែដឹងថា បច្ចុប្បន្ននាងមានជីវិតរស់នៅយ៉ាងបំព្រងដោយរស់នៅចិញ្ចឹញកូនប្រុសជាទីស្រលាញ់ស្មើរជីវិត។

ថ្វីត្បិតកន្លងទៅគេពុំធ្លាប់ដឹងជីវិតរស់នៅរបស់អ្នកនាង សេង សុខឃីម រឿងរ៉ាវយ៉ាងណាក៏ពិតមែន ។ប៉ុន្តែមុននេះអ្នកមេម៉ាយស្រស់ស្អាត សេង សុឃីម បានទម្លាយរឿងខ្លះៗពាក់ព័ន្ធអតីតស្វាមី និងការចិញ្ចឹមកូនបន្ទាប់ពីការបែកបាក់គ្នាប៉ុន្មានឆ្នាំមកនេះ។

អ្នកនាង សេង សុខឃី បានរៀបរាប់ពីដំណើរជីវិតថា នាងលែងលះអាហារកិច្ច គេថាជួយ តែមិនដែលជួយ នាងក៏មិនដែលទាមទារ មិនមែននាងខ្លាំងទេ នាងចេញមកតែខ្លួន និងយកកូនប្រុសមកផ្ទះវិញ តែនាងមិនសុំគេឡេីយ ទោះក្រយ៉ាងមិចក៏ដោយ ព្រោះបើគេមានចិត្តជាឪពុក គេនឹងមើលថែកូនហើយ តែបើគេគ្មានចិត្តចាត់ទុកថាគេជាមនុស្សមិនចេះស្រលាញ់កូន នាងគិតត្រូវដែលលែងលះគេ។

អ្នកមេម៉ាយ សេង សុខឃីម បានបន្តថា បើអ្នកសំរេចចិត្តថាចង់ចិញ្ចឹមកូនម្នាក់ឯង ហើយកុំយករឿងកូនមកទាមទារលុយពីគេ កុំនិយាយរឿងឪពុកមិនល្អ មិនដែលមើលថែនិយាយឲ្យកូនស្អប់ ខឹង ឪពុក ធ្វើបែបនេះ ស្មើនឹងយើងជាម្តាយអ្នកដាក់សម្ពាធឲ្យកូនមានអារម្មណ៍ថាខ្លួនឯងខ្វះភាពកក់ក្តៅពីឳពុក-ល-។ យើងធ្វើបែបនេះកាន់តែធ្វើឲ្យខ្លួនឯងអត់តម្លៃនិយាយក្នុងនាមមនុស្សស្រី។

ចំពោះការលើកឡើងរបស់ សេង សុខឃីម នេះ បានធ្វើឲ្យមានការបញ្ចេញមតិវែកញែកមួយចំនួនដោយខ្លះយល់ឃើញដូចការលើកឡើងរបស់អ្នកនាង សេង សុខឃីម ខណ:មានខ្លះទៀតបានបញ្ចេញមតិថា សេង សុខឃីម ហាក់មានចេតនាដៀមដាមដល់អ្នកដទៃដែលកំពុងជួបបញ្ហាបែបនេះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


