Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​អំពាវនាវ​ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន​ចំពោះ​ការផ្សព្វផ្សាយ​អំពី​ការជ្រើសពលករខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួង​ការងារបណ្ដុះបណ្ដាល​និង​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹងឱ្យ​ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន​ខ្ពស់​ ដោយសារថ្មីៗនេះ ក្រសួងទទួលបានព័ត៌មានថា មានជនខិលខូច​មួយចំនួន​បានធ្វើ​សកម្មភាព​ផ្សព្វផ្សាយជ្រើសរើស​ និង​ប្រមូល​ថវិកា​ពីប្រជាពលរដ្ឋ​ ដោយអះអាងថា អាចបញ្ជូន​ទៅធ្វើការនៅប្រទេសអូស្ត្រាលី​បាន។

ក្រសួងការងារ​បាន​បញ្ជាក់​ថា មកដល់ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាលអូស្ត្រាលី​ពុំមានកិច្ចសហប្រតិបត្តិការ​លើការបញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅប្រទេសអូស្ត្រាលីឡើយ។ ក្រសួងសូមអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយ​អំពីការជ្រើសរើស​ និង​បញ្ជូនពលករខ្មែរ​ទៅប្រទេសអូស្ត្រាលី។

សេចក្តីជូនដំណឹងមានដូចខាងក្រោមនេះ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម