Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣

បានផុស

នៅ

ក្រុមហ៊ុន​ស៊ី​.​ភី ខេ​ម​បូ​ឌា ជា​ដៃគូ​ចល​នូបត្ថម្ភ​ថ្នាក់​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ ដើម្បី​ជា​ការ​គាំទ្រ​វិស័យ​កីឡា និង​លើកទឹកចិត្ត​ដល់​កីឡាករ​ខ្មែរ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ផ្តល់​នៅ​ផលិតផល​ចំណីអាហារ​ដែល​មាន​គុណភាព និង​សុវត្ថិភាព​ល្អ​ផង​ដែរ។

ស៊ី.ភី ចូលរួមពិធីដង្ហែព្រះអគ្គិជ័យកីឡា ដើម្បីអបអរដំណើរឆ្ពោះទៅកាន់ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាផ្លូវការនៅកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៩ និង ០០ នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់ (MoU) លើ​កិច្ច​សន្យា កិច្ច​សហប្រតិបត្តិការ ឧបត្ថម្ភ​ការ​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី ៣២ និង​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ និង​លោក Wittaya Kreangkriwit នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ស៊ី​.​ភី ខេម​បូ​ឌា​ចំកាត់ ជា​តំណាង ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ។

ស៊ី.ភី ចូលរួមពិធីដង្ហែព្រះអគ្គិជ័យកីឡា ដើម្បីអបអរដំណើរឆ្ពោះទៅកាន់ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាផ្លូវការនៅកម្ពុជា

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ បាន​មាន​ប្រសាសន៍​ថា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ នេះ ជា​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​មួយ​របស់​ប្រទេស​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ ព្រមទាំង​ទទួល​បាន​មេដាយ​មាស​ជា​ច្រើន លើសពីនេះទៅទៀត​កីឡាករ​គ្រប់រូប​បាន​ខិតខំ​ប្រកួត​បាន​យ៉ាង​ល្អ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ក្រុមហ៊ុនស៊ី.ភី ឧបត្ថម្ភការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២

លោក សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ឯកជន​គ្រប់​ស្ថាប័ន ក៏ដូចជា​ថ្លែង​អំណរគុណ​ដល់​ប្រតិករ​ប្រតិភូ​ទាំងអស់​ដែល​បាន​ចូលរួម​ឧបត្ថម្ភ ( Sponsor) ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ នេះ ការ​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ទាំងអស់​ជា​ផ្នែក​មួយ​ដ៏​មានតម្លៃ និង​សារៈសំខាន់​ក្រៃលែង​ក្នុង​ការ​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន។

លោក Wittaya Kreangkriwit នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ស៊ី​.​ភី ខេ​ម​បូ​ឌា​ចំកាត់ បាន​មាន​ប្រសាសន៍​ថា ​“យើង​ទទួល​ស្គាល់​ថា សារៈសំខាន់ នៃ​ការ​ទទួល​ទាន​អាហារ​តាម​គោលការណ៍​អាហារូបត្ថម្ភ ទាំង​អត្តពលិក និង​អ្នក​ប្រើប្រាស់​កម្ពុជា ផលិតផល​ចំណីអាហារ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រកួត និង​ការ​រស់នៅ។ ដូច្នេះ​ក្រុមហ៊ុន​ក៏បាន​ឧបត្ថម្ភ​នៅ​ផលិតផល​ចំណីអាហារ​ដែលមាន​គុណភាព និង​សុវត្ថិភាព ព្រមទាំង​ផ្សព្វផ្សាយ ក៏ដូចជា​ផ្ដល់​ចំណេះដឹង​ផ្សេងៗ តាមរយៈ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​នេះ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​កម្ពុជា​យល់ដឹង និង​ទទួល​បាន​អាហារ​ដែល​មាន​គុណភាព ដើម្បី​សុខភាព និង​សុវត្ថិភាព​”។

លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់

លោក Wittaya Kreangkriwit នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ស៊ី​.​ភី ខេ​ម​បូ​ឌា​ចំកាត់ បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ មាន​ទស្សនវិស័យ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ដែល​ហៅថា “​គោលការណ៍​ប្រយោជន៍​ទាំង ៣ ប្រការ ដើម្បី​ឆ្ពោះ​ទៅកាន់​និរន្តរភាព​” ដោយ​ចាត់​ទុក​ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ ជា​អាទិភាព​ទី​មួយ ផលប្រយោជន៍​ប្រជាជន ជា​អាទិភាព​ទី​ពីរ និង​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន ជា​អាទិភាព​ចុងក្រោយ​។ ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា រីករាយ​ក្នុង​ការ​គាំទ្រ​កីឡាករ​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត ហើយ​បន្តទៅ​ប្រកួត​នៅ​លើ​ឆាក​ពិភពលោក។

លោកអ្នក​បានដឹង និង​ស្គា​ល់ហើយ​ថា ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវ​កម្មក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ​ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ទៀត ស្ថិត​ក្រោម​ចក្ខុវិស័យ “​ផ្ទះបាយ​ពិភពលោក​” ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​ការប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ​(Feed) ការចិញ្ចឹម​សត្វ (Farm ) ចំណីអាហារ​(Food )​។ អតិថិជន​ទាំងអស់ ក៏ដូចជា​អ្នកប្រើប្រាស់​ផលិតផល​ចំណីអាហារ​ក្រុមហ៊ុន​ស៊ី​.​ភី អាច​រក​ទិញ​ផលិតផល​ចំណីអាហារ​របស់​យើង​បាន​តាមរយៈ​ផ្លាក​សំគាល់​របស់​ក្រុមហ៊ុន​រួមមាន CP Brand, Super Chef រួមទាំង​ហាង​របស់​ក្រុមហ៊ុន​ដូចជា CP Fresh Mart ក៏ដូចជា​ផ្សារ​ទំនើប និង​ផ្សារ​ទូទៅ​ផ្សេងៗ​ជាច្រើន​ទៀត​។ គ្រប់​ផលិតផល CP ទាំងអស់​ផលិត​ចេញពី​រោងចក្រ​ដែល​បាន​ទទួល​ស្តង់ដារ GHP, HACCP និង Halal អ្នកប្រើប្រាស់​ទាំងអស់​ធានា​ថា​នឹង​ទទួល​បាន​នូវ​ផលិតផល​ចំណីអាហារ​ដែលមាន​គុណ​ភាព និង​សុវត្ថិភាព​។

លើសពីនេះ​ទៀត​សម្រាប់​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ ចង់​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ក្រុមហ៊ុន​ក៏មាន​នៅ​អាជីវកម្ម​ហ្វ្រែ​ន​ឆាយ​ជាច្រើន​សំរាប់​អោយ​ជ្រើសរើស ដូចជា CP Fresh Shop, Five Star, Star Coffee, និង Hi-Pork ដើម្បីឲ្យសហគ្រិន​អាច​ជ្រើសរើស​ធ្វើជា​ម្ចាស់​អាជីវកម្ម​បាន។

ជា​ចុងក្រោយ CPF សូម​គោរព​អញ្ជើញ​ប្រជាជន​កម្ពុជា ចូលរួម​លើកទឹកចិត្ត ផ្តល់​កម្លាំងចិត្ត​ទាំងអស់​គ្នា​ចំពោះ កីឡាករ​-​កីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា ដែលមាន​បេះដូង​តស៊ូ​លើ​គ្រប់​កីឡា និង​ដណ្តើម​យក​ជ័យជម្នះ​នេះ​ទាំងអស់​គ្នា។ ដោយ​ការ​លើក​ទឹកចិត្ត តាមរយៈ​ការ​ផ្ញើ​ការ​លើកទឹកចិត្ត​នៅ​លើ​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំងអស់​នៅ​គ្រប់​ការប្រកួត ហើយក៏​សូម​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​តស៊ូ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​យកជ័យ​ជម្នះ​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងអស់៕

CP Cambodia Facebook QR Code
CP Cambodia Website QR Code
CP Cambodia Youtube QR Code
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម