Connect with us

ព័ត៌មានជាតិ

សាច់ស្រស់ មានអនាម័យ គុណភាពល្អ គឺ សាច់ជ្រូក ស៊ី.ភី

បានផុស

នៅ

ការ​ជ្រើសរើស​ទទួលទាន​សាច់​ជ្រូក​ដែល​ល្អ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ប្រចាំថ្ងៃ យ៉ាងណាមិញ ផលិតផល​សាច់​ជ្រូក​ភាគច្រើន​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ ជាពិសេស​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ការ​លក់​បែប​សម័យ​បុរាណ ផលិតផល​សាច់​ភាគច្រើន​គ្មាន​អនាម័យ ហើយ​ផលិតផល​សាច់​ខ្លះ​ក៏​នាំចូល​ពី​ក្រៅ យើង​សង្កេតឃើញ​ផលិតផល​សាច់​នាំចូល​ពី​ក្រៅ​ក៏​មាន​គុណភាព​មិន​ដូច​សាច់​ស្រស់​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ​ដើម្បី​ដោះស្រាយ​ជាមួយ​បញ្ហា​ខាង​លើ​នេះ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា បាន​ណែនាំ​ទាក់ទង​ជា​មួយ​ហាង​លក់​ផលិតផល​សាច់​ដែល​មាន​អនាម័យ សាច់​ជ្រូក​ដែល​លោកអ្នក​ទទួល​បាន គឺ ស្រស់​គុណភាព​ល្អ តាម​ស្តង់ដារ មកកាន់​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​របស់​ប្រជាជន​កម្ពុជា។

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា មាន​រោងចក្រ​កែច្នៃ​ផលិត​ចំណីអាហារ​ទំនើប​ថ្មី​មួយ​ក្នុង​ខេត្ត​កំពត ដោយ​ផ្ដោត​សំខាន់​ទៅលើ​ផលិតផល​សាច់​ជ្រូក​ស្រស់ គុណភាព​ល្អ តាម​ស្តង់ដារ។ ក្រុមហ៊ុន បាន​ប្រើប្រាស់​បច្ចេកវិជ្ជា​ទំនើប​ក្នុង​ការ​កែច្នៃ​ផលិតផល​សាច់​ជ្រូក ដោយ​ប្រើ​តាម​គោលការណ៍ សុខុមាលភាព​សត្វ រួម​ទាំង​ការ​ធានាបាន​នូវ​សាច់​ដែល​មាន​អនាម័យ​ល្អ និង​ការ​ត្រួតពិនិត្យ​គុណភាព​ដោយ​អ្នកឯកទេស។

ជាមួយ​គ្នា​ផង​ដែរ ការ​បង្កើត​រោងចក្រ​កែច្នៃ​ផលិត​ចំណីអាហារ​ស្តង់ដារ​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​ក្រុមហ៊ុន​ផ្ដោត​សំខាន់​ទៅលើ​ស្តង់ដារ អនាម័យ គុណភាព និង​សុវត្ថិភាព​ខ្ពស់​ដល់​ប្រជាជន​កម្ពុជា។ អាជីវកម្ម​ចម្បង​របស់​ក្រុមហ៊ុន CPF រួមមាន ការ​ផលិត​ផលិតផល​ចំណីអាហារ​គុណភាព​ខ្ពស់ បំពាក់​ដោយ​បច្ចេកវិទ្យា និង​សម្ភារៈ​ទំនើប​តាម​ស្តង់ដារ​អន្តរជាតិ។

លោក អៀង ចន្ថា ប្រធាន​សត្តឃាតដ្ឋាន​សត្វ​ជ្រូក ខេត្ត​កំពត អាជីវកម្ម​សាខា តំបន់ ១ របស់​រោង​ចក្រ​កែច្នៃ​ផលិត​ចំណីអាហារ​របស់​ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ស៊ីភី ខេមបូឌា បាន​ចែកចាយ​សាច់​ជ្រូក​តាម​គោលការណ៍​បី ដើម្បី​ធានា​បាន​នូវ​សាច់​ស្រស់ និង​គុណភាព​ខ្ពស់​បំផុត​សម្រាប់​អតិថិជន។

លោក អៀង ចន្ថា ប្រធានសត្តឃាតដ្ឋានសត្វជ្រូក នៃរោងចក្រកែច្នៃផលិតផលចំណីអាហារក្រុមហ៊ុនស៊ីភី ខេត្តកំពត

ទី១) ការ​នាំ​យក​សត្វ​ពី​កសិដ្ឋាន​ចិញ្ចឹម​មាន​ស្តង់ដារ​ត្រឹមត្រូវ ៖ គឺ​ផលិតផល​សាច់​ដែល​ល្អ ផ្ដើម​ចេញ​ពី​ការ​ជ្រើសរើស​ពូជ​ដែល​ល្អ រឹងមាំ ធន់​ជំងឺ ចិញ្ចឹម​ក្នុង​រោង​បិត​មាន​ស្តង់ដារ មាន​ការ​គ្រប់គ្រង​បរិស្ថាន​ត្រឹមត្រូវ ហើយ​នឹង​មាន​ពេទ្យសត្វ​ជំនាញ​តាមដាន​សុខភាព​សត្វ​ជាប្រចាំ។

ទី២) មាន​ការ​ដំណើរការ​បម្លែង​សាច់​ជ្រូក​ដោយ​បច្ចេកវិជ្ជា​ទំនើប ៖ សម្រាប់​គន្លឹះ នៃ​សាច់​ស្រស់ គឺជា​ការ​រក្សា​ផលិតផល​សាច់​ក្នុង​សីតុណ្ហភាព​ត្រជាក់ (០-៤ អង្សា​សេ) ដើម្បី​កាត់បន្ថយ​ការលូតលាស់ នៃ​បាក់តេរី និង​រក្សា​គុណភាព​សាច់។ ដូច​ច្នេះ​សាច់​ដែល​ទទួល​បាន គឺ​ស្រស់​ល្អ មានគុណ​ភាព និង​អនាម័យ​ខ្ពស់ គ្រប់​ដំណាក់កាល នៃ​ការ​ផលិត។

ទី៣) សេវាកម្ម​ល្អ និង​ការ​គ្រប់គ្រង​គុណភាព​គ្រប់​ដំណាក់កាល ៖ ដោយ​មាន​ការ​ត្រួតពិនិត្យ​គុណ​ភាព​សាច់​តាំងពី​កសិដ្ឋាន​រហូតដល់​ដៃ​អតិថិជន ដើម្បី​ធានា​បាន​នូវ​សាច់​ដែល​មាន​គុណភាព។ អ្វី​ដែល​កាន់តែ​ពិសេស បុគ្គលិក​របស់​ក្រុមហ៊ុន​គ្រប់​ផ្នែក មាន​ការ​បណ្ដុះបណ្ដាល​បាន​យ៉ាង​ល្អ សម្រាប់​ត្រៀម​ខ្លួន​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន។

លោក អៀង ចន្ថា បន្ថែម​ទៀត​ថា អតិថិជន​អាច​ជឿជាក់​លើ​គុណភាព​សាច់​ជ្រូក ស៊ី.ភី បាន ក្រុមហ៊ុន​ហ៊ាន​ធានា​បាន​ថា សាច់​ជ្រូក ស៊ី.ភី មាន​គុណភាព​ល្អ ស្រស់ អនាម័យ និង​សុវត្ថិភាព​ដល់​អ្នក​បរិភោគ​គ្រប់គ្នា។

បងស្រី ងែត ភួងម៉ាលីស អតិថិជនយកលក់បន្ត សាច់ជ្រូកទីប៉ាយស៊ីភី នៅផ្សារលើ ក្រុងព្រះសីហនុ

បើ​តាមរយៈ​ការ​ចុះ​ទៅ​សម្ភាសន៍​អាជីវករ​បងស្រី​ឈ្មោះ ងែត ភួងម៉ាលីស និង បងស្រី​អាជីវករ ឡេង ហួយ ដែល​បាន​យក​សាច់​ជ្រូក​ទី​ប៉ាយ​ស៊ី​ភី​លក់​បន្ត​នៅ​ក្រុងព្រះសីហនុ​ផ្សារ​លើ បាន​មាន​ប្រសាសន៍​ថា “គាត់​ជ្រើសរើស​យក​សាច់​ជ្រូក​ទី​ប៉ាយ​ស៊ី​ភី មក​លក់​ក្នុង​ហាង​របស់​គាត់ ព្រោះ​គាត់​ឃើញ​ថា សាច់​ជ្រូក​ស៊ី​ភី នាំ​យក​មកពី​កសិដ្ឋាន​ចិញ្ចឹម​មាន​ស្តង់ដារ​ត្រឹមត្រូវ ជា​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក សាច់​ដែល​ទទួល​បាន​សាច់​ស្រស់​ល្អ អនាម័យ​ខ្ពស់ និង​មាន​គុណភាព​ល្អ ជាពិសេស​សាច់​ជ្រូក​នៅ​ស្រស់ ដែល​អាច​គ្រប់គ្រង​សីតុណ្ហភាព និង​ដឹកជញ្ជូន​ដោយ​ផ្ទាល់​ពី​រោងចក្រ​ដល់​ហាង​របស់​គាត់ អតិថិជន​បាន​បន្ថែម​ទៀត​ថា បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​យកចិត្តទុកដាក់ ជួយ​ណែនាំ​ពី​ការគ្រប់គ្រង​ហាង បង្រៀន​ពី​ការ​ហាន់ ឬ​កាត់​សាច់ ជួយ​រចនា​ហាង និង​ការ​ធ្វើ​ទីផ្សារ​ផង​ដែរ”។

យ៉ាងណាមិញ ក្រឡេក​មក​ស្ដាប់​សម្ដី​របស់​អតិថិជន​ដែល​ទិញ​សាច់​ជ្រូក​ស៊ី​ភី យក​មក​បរិភោគ និង​ប្រើប្រាស់​ផ្ទាល់​វិញ ឈ្មោះ លឹម សុផល​(ចុងភៅ), ថៃ យាន យាន (ជា​ម្ចាស់​ហាង​បាយ) និង រឺន ថារិទ្ធ បរិភោគ​ផ្ទាល់​ក្នុង​គ្រួសារ គាត់​ទាំង ៣ បាន​ប្រាប់​ថា “គាត់​ជ្រើសរើស​សាច់​ជ្រូក​ទី​ប៉ាយ​ស៊ី​ភី យក​មក​ប្រើប្រាស់ និង​ចម្អិន​ម្ហូប​ក្នុង​ហាង​រាល់ថ្ងៃ ពីព្រោះ​គាត់​ជឿជាក់​លើ​ផលិតផល​សាច់​របស់​ស៊ី​ភី គុណភាព​ល្អ មាន​អនាម័យ ងាយ​ស្រួល​ចម្អិន ហើយ​ជាពិសេស​អតិថិជន​ដែល​មក​បរិភោគ​ហាង​បាយ គាត់​សរសើរ​ថា សាច់​ជ្រូក​ហាង​គាត់ មាន​រសជាតិ​ឆ្ងាញ់”។

លោក​អ្នក​បាន​ដឹង និង​ស្គាល់​ហើយ​ថា ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​កសិ-ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ ក៏ដូចជា​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ស្ថិត​ក្រោម​ចក្ខុវិស័យ “ផ្ទះបាយ​ពិភពលោក” ប្រកបដោយ​និរន្តរភាព ដែល​ផ្ដោត​សំខាន់​លើ​ការ​ប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ(Feed) ការ​ចិញ្ចឹម​សត្វ (Farm) ចំណីអាហារ(Food) និង​ការ​ចែកចាយ​ផលិត​ផល​ទាំង​ការ​បោះ​ដុំ និង​លក់រាយ (Retail) ដោយ​ឈរ​លើ​មូលដ្ឋានគ្រឹះ ដោយ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន ហើយ​អាជីវកម្ម​ទាំងនោះ គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន ក្រុមហ៊ុន​ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ ១៩៩៦។

ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល នៅ​ពេល​អនាគត ក្រុមហ៊ុន ស៊ី​.ភី មាន​គម្រោង និង​ពង្រីក​រោងចក្រ​ផលិត​ចំណីអាហារ ដែល​មាន​គុណភាព សុវត្ថិភាព អនាម័យ និង​ស្តង់ដារ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​នៅ​ខេត្ត​សៀមរាប បាត់ដំបង និង​គ្រប់​ខេត្ត​នានា​ផ្សេងៗ​ទៀត ដើម្បី​បំពេញ​តម្រូវ​តាម​ការ​របស់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ទីកន្លែង ដោយ​ឈរ​លើ​មូលដ្ឋានគ្រឹះ​ដោយ​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន។

ដូច្នេះ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​ចង់បាន​ផលិតផល​ចំណីអាហារ និង​សហការ​ក្នុង​ការ​បើក​លក់​សាច់​ជ្រូក​ទី​ប៉ាយ​ស៊ី​ភី ជាមួយ​ក្រុមហ៊ុន​ស៊ី​.ភី អាច​ទំនាក់ទំនង​មកកាន់ ០៩៦ ៤៣៤ ៦៧៧ ៦ និង​សម្រាប់​អតិថិជន​ដែល​ចង់​ជាវ​យក​បរិភោគ​ផ្ទាល់​អាច​ទំនាក់ទំនង​មកកាន់ ០៩៣ ៥៣៥ ៥៣៥៕

បងស្រី ឡេង ហួយ អាជីវករលក់សាច់ជ្រូកទីប៉ាយស៊ីភី នៅផ្សារលើ ក្រុងព្រះសីហនុ
បងស្រី ថៃ យាន​ យាន ម្ចាស់ហាងបាយ ដែលជាវសាច់ជ្រូកស៊ីភី មកប្រើប្រាស់ក្នុងមុខម្ហូប
លោក រឺន ថារិទ្ធ អតិថិជនជាវសាច់ជ្រូកស៊ីភី ទៅបរិភោគផ្ទាល់ក្នុងគ្រួសារ
លោក លឹម សុផល ចុងភៅចម្អិនម្ហូបដោយប្រើប្រាស់សាច់ជ្រូកស៊ីភី

CP Cambodia Facebook QR Code

CP Cambodia Youtube QR Code

CP Cambodia Website QR Code

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម