Connect with us

វប្បធម៌ ជំនឿ

ទីប្រឹក្សាក្រសួងវប្បធម៌ ប្រាប់គន្លឹះ កម្ពុជារៀបចំ បើក-បិទ ស៊ីហ្គេម ប៉ារ៉ាហ្គេម ជាគំរូអាស៊ាន

បានផុស

នៅ

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជានឹងបញ្ចប់កិច្ចការសំខាន់មួយទៀត គឺម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាជនមានពិការភាពអាស៊ីអាគ្នេយ៍ “អាស៊ានប៉ារ៉ាហ្គេម លើកទី១២” បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅថ្មីៗនេះ។ តាំងពីព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេម និងបើក ប៉ារ៉ាហ្គេម ត្រូវបានរៀបចំស្ដង់ដាខ្ពស់ ព្រមទាំងបានបង្ហាញកិត្យានុភាពកម្ពុជាដល់អន្តរជាតិ តាមរយៈផ្ទាំងទស្សនីភាពអត្តសញ្ញាណជាតិ ព្រមទាំងបទភ្លេងស្ដង់ដាអន្តរជាតិដ៏សម្បូរបែប រៀបចំ និពន្ធដោយកូនខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអនុគណៈកម្មការតន្ត្រី នៃគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍គំរូ បើមិនអាស៊ី ក៏ជាព្រឹត្តិការណ៍គំរូរបស់អាស៊ានដែរ មានន័យថា ហោចណាស់ ១០ ប្រទេសទៀត នឹងយកកម្ពុជាជាគំរូ ឬគិតថាត្រូវធ្វើតាមឱ្យទាន់ ឬឈ្នះកម្ពុជា។ បណ្ឌិត សំ សំអាង បញ្ជាក់បន្ថែមថា ដើម្បីសម្រេចបានសមិទ្ធផលបែបនេះ ដោយសារធនធានដើមខ្មែរមានគុណភាព ខណៈការរៀបចំ ក៏មិនមែនធ្វើដោយស្មានៗ ពោលគឺបានមើលគំរូជាច្រើន។​

បណ្ឌិត សំ សំអាង មានប្រសាសន៍ថា៖ “ក្នុងការរៀបចំបទភ្លេងស៊ីហ្គេមនេះ រដ្ឋាភិបាលបានបញ្ជូនខ្ញុំទៅសង្កេត ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ [ប្រទេសវៀតណាម], ប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី ក៏ខ្ញុំទៅសង្កេត ដើម្បីដឹងថា គេធ្វើម៉េច ហើយយើងត្រូវធ្វើម៉េច។ ចំពោះការរៀបចំរបស់កម្ពុជា គឺល្អលើសគេដាច់ឆ្ងាយ អ៊ីចឹងហើយបានខ្ញុំថា ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា ជាព្រឹត្តិការណ៍គំរូ ហើយប្រទេសដទៃត្រូវព្រួយថា ត្រូវធ្វើម៉េចឱ្យបានដល់ខ្មែរ”។​

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា ការសម្រេចបាននេះ ដោយសារខ្មែរយើងគ្រប់គ្នាមានពលីកម្មដើម្បី​គោលបំណងជាតិតែមួយ ហើយយើងរួមគ្នា យើងជួយគិត យើងជួយធ្វើ យើងរួមទទួលខុសត្រូវដើម្បីជាតិខ្មែរ។ ទាំងអស់នេះ គឺដោយសារយើងមានសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បណ្ឌិត សំ សំអាង មានប្រសាសន៍បន្តថា៖ “ខ្មែរយើងដែលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ប៉ារ៉ាហ្គេមនេះ គឺមានលក្ខណៈ ត្រៀមជានិច្ច មិនមែន អាសន្នជានិច្ចទេ អ៊ីចឹងហើយបានយើងបានជោគជ័យ។ យើងធ្វើការជាក្រុម តាមទស្សនៈដើម្បីមោទកភាព ដើម្បីជាតិ ដើម្បីខ្មែរ ដើម្បីបង្ហាញបរទេសថា ខ្មែរធ្វើបាន។ គឺខ្មែរយើងបានគិតរឿងហ្នឹង ១ឆ្នាំ ២ឆ្នាំទៅហើយ ដោយយើងមាន ២ដំណាក់កាល ហើយដំណាក់កាលទី២ ប្រើបច្ចេកវិទ្យាយើងសហការជាមួយភាគីចិន។ យើងគំហុកធ្វើ​ទាំងសិល្បករ អ្នករាំ អ្នកច្រៀង អ្នកល្ខោន រួមទាំងកងទ័ពទៀត ដែលមានចំនួនសរុបទៅដល់ជាង ៣ ៤ ពាន់នាក់។ យើងហាត់រាល់ថ្ងៃ ជួនកាលទៅដល់ម៉ោង ១១ ១២ យប់ ហាត់ទាំងក្ដៅ ទាំងភ្លៀង។ ខ្ញុំសូមអរគុណខ្មែរយើងដែលចូលរួម ដែលយល់ច្បាស់ពីទិសដៅ ពីគោលបំណង​ដើម្បីមោទកជាតិ មុខមាត់ខ្មែរ”។

ប្រធានអនុគណៈកម្មការតន្ត្រី នៃគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជា រូបនេះ បញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បើកបិទ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើភ្លេងថ្មីច្រើន មិនក្រោម ៥០ បទ មានទាំងភ្លេងកំដរវប្បធម៌ ៤ផែនរួមមាន ផែនកកើតទឹកដី ផែនភាពរុងរឿងអាណាចក្រអង្គរ ផែនស្នាមញញឹមខ្មែរ និងផែនអនាគតកម្ពុជា។ ភ្លេងកំដរកីឡា ក៏ដូចជាភ្លេង ដង្ហែទង់ជាតិកម្ពុជា, ពិធីគោរពទង់ជាតិ, ពេលដង្ហែទង់ស៊ីហ្គេម, ពេលគណៈធិបតីអញ្ជើញដើរចូលមក, ពេលគេឧទ្ទេសនាម សម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្ដម ថោង ខុន, ពេលឧទ្ទេសនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី, ពេលរត់គប់ភ្លើង, ពេលសច្ចាប្រណិធាន, ពេលដុតភ្លើងគប់ ជាដើម ពោលគ្មានសកម្មភាពណាមួយដែលគ្មានភ្លេងទេ។

បណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ លើកឡើងថា ភ្លេងដែលលោកបង្កើត ដោយមានបញ្ចូលឧបករណ៍ភ្លេងបុរាណខ្មែរ ហើយមានស្ដង់ដារអន្តរជាតិ ដោយសារដោយបានរៀនសូត្រ រហូតសញ្ញាបត្របណ្ឌិតផ្នែកភ្លេង, ជាអ្នកនិពន្ធបទភ្លេង ដឹកនាំវង់ភ្លេង ដែលដឹងស្ដង់ដាភ្លេងអន្តរជាតិ និងមានបទពិសោធន៍ផ្នែកភ្លេងនៅបរទេសជាង ៣០ ឆ្នាំ ដូចជានៅសហរដ្ឋអាមេរិកជិត ប្រទេសអូទ្រីស ជប៉ុន ហ្វីលីពិន។

គួរឱ្យដឹងថា សាស្ត្រាចារ្យ ​សាកលវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ លោក​​ កែវ​ ដូរី​វណ្ណ​ ជាម្ចាស់​សំឡេង​ ខ្លុយ​, សាស្រ្តាចារ្យ​ កែវ​ សុនន្ទកវី​ ជាម្ចាស់​សំឡេង​ ឃឹម​ រនាត​ គង​ ស្គរ​ សម្ភោ​និង រនាត​ភ្លោះ​។ ​សាស្ត្រាចារ្យ​ កែវ​ ដូរី​វណ្ណ​ ជាអ្នក​សម្របសម្រួល​ បទ​ភ្លេង​ក្នុង​​វគ្គ​ កកេីត​ទឹក​ដី​ខ្មែរ​ និង​ ភាព​រុងរឿងនៃ​អាណាចក្រ​អង្គរ។​

គួរបញ្ជាក់ថា ទាំងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ រដ្ឋាភិបាលកម្ពុជា រ៉ាប់រងរាល់ការចំណាយលើការស្នាក់នៅ ហូបចុក របស់ប្រតិភូកីឡា និងអត្តពលិកអាស៊ានទាំងអស់ ព្រមទាំងមិនយកថ្លៃសំបុត្រទស្សនាការប្រកួតកីឡាគ្រប់វិញ្ញាសា រួមទាំង សំបុត្រទស្សនាព្រឹត្តិការណ៍ បើក-បិទ ផងដែរ។ កាលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរិទ្ធិ ១២៧គ្រឿង ធ្វើឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ប្រទេសទី៤ ក្នុងចំណោម ១១ប្រទេស ហើយជាលទ្ធផលល្អលើសពីការប្រកួតកីឡា SEA Games មុនៗ និងលើសពីការរំពឹងទុក។

ចំពោះ លទ្ធផល ប៉ារ៉ាហ្គេម លើកទី១២ គិតត្រឹមរសៀលថ្ងៃទី៨ ខែមិថុនានេះ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ៦៦ គ្រឿង ក្នុងនោះមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ១៩ គ្រឿង និងមេដាយសំរិទ្ធិ ៣៨ គ្រឿង ដែលនឹងអាចទទួលបានមេដាយបន្ថែមបន្តទៀត ខណៈកាលឆ្នាំ​២០០១៖ មាស​១ ប្រាក់​១ សំរិទ្ធ​១ សរុប ​៣​គ្រឿង, ឆ្នាំ​២០០៣៖ មាស១ ប្រាក់៥ សំរិទ្ធ​៣ សរុប​ ៩​គ្រឿង, ឆ្នាំ​២០០៥៖ ប្រាក់​៣ សំរិទ្ធ​២ សរុប​​ ៥គ្រឿង, ឆ្នាំ​២០០៨៖ ​ប្រាក់​១​ សរុប ​១​គ្រឿង, ឆ្នាំ​២០០៩៖ មាស១ ប្រាក់​២ សំរិទ្ធ​៤ សរុប ​៧​គ្រឿង, ឆ្នាំ​២០១១៖ ប្រាក់​៥ សំរិទ្ធ​២ សរុប​ ៧​គ្រឿង, ឆ្នាំ​២០១៤៖ មាស​៣ ប្រាក់​៤ សំរិទ្ធ​២ សរុប​ ៩​គ្រឿង, ឆ្នាំ២០១៥៖ មាស​១ ប្រាក់​២ សំរិទ្ធ​៦ សរុប ​៩​គ្រឿង, ឆ្នាំ​២០១៧៖ ប្រាក់៥ សំរិទ្ធ​៥ សរុប ​១០​គ្រឿង, ឆ្នាំ​២០២០៖ ការ​ប្រកួត​ត្រូវ​បាន​លុប​ចោល ដោយសារ​កូវីដ-១៩, ឆ្នាំ​២០២២៖ មាស​៧ ប្រាក់​១០ សំរិទ្ធ​១១ សរុប​ ២៨​គ្រឿង៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា២ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម