ព័ត៌មានជាតិ
មេបញ្ជាការកងទ័ពកម្ពុជា-ថៃ ចុះពិនិត្យខ្សែបន្ទាត់ព្រំដែនតាមផ្លូវទឹករួមគ្នា
កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៤ ល្ងាច លោក ទេពភីថាក់ នីមិត្រ មេបញ្ជាការកងទ័ពឈុតខ្មៅ ខេត្តស្រះកែវ បានសហការគ្នាជាមួយ លោក សឹង្ហ ទុំ មេបញ្ជាការកងពលតូចលេខ៥១ រួមទាំងកងកម្លាំងមួយចំនួន ចុះពិនិត្យរួមគ្នាតាមបន្ទាត់ព្រំដែនផ្លូវទឹក រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងឱកាសនោះ ភាគីទាំងពីរ បានចុះទៅកាន់ចំណុច ណងអៀន ដែលមានខ្សែទឹកអូរប្រសព្វ រវាងអូរព្រំហូត និងអូរណាំសៃ (ចំណុចស្ទឹងបត់) ប្រឈមរវាងស្រុកអារញ្ញប្រាថេត និងក្រុងប៉ោយប៉ែត ក្បែរច្រកអូរល្ហុង។

ពេលនោះដែរ មេបញ្ជាការទ័ពទាំងសងខាង បានផ្លាស់ប្ដូរមតិគ្នា ដោយព្យាយាមទប់ស្កាត់នូវបទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមទាំងការជួយដល់ពលរដ្ឋរស់នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនទាំងសងខាងដែលជួបនឹងគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយនានា ហើយបន្តរឹតចំណងសាមគ្គីភាពរវាងភាគីទាំងពីរឲ្យបានយូរអង្វែង។

ក្នុងកិច្ចប្រតិបត្តិការរួមគ្នានេះ សង្កេតឃើញថា មិនមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ នៅតាមបណ្ដោយខ្សែទឹកអូរព្រំដែនរវាងប្រទេសទាំងពីរ ដោយភាគីទាំងសងខាងមានការប្រាស្រ័យទាក់ទងគ្នាបានយ៉ាងល្អប្រសើរ និងប្រកបដោយភាពរីករាយក្រៃលែង៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


