ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជា តែងលើកទឹកចិត្តគាំទ្រដល់វិស័យឯកជន ដើម្បីជំរុញល្បឿនសេដ្ឋកិច្ចដែលមិនអាចខ្វះបាន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន ដោយចាត់ទុកវិស័យឯកជន ជាដៃគូ ជាកម្លាំងអូសទាញ និងជំរុញល្បឿនសេដ្ឋកិច្ចដែលជាកត្តាដែលមិនអាចខ្វះបាន។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធផ្លូវការ ក្រុមហ៊ុន ហាវត្រាស ឃែភីថល អ៊ិនវេសម៊ិន (Hao Trust Capital Investment Co, Ltd) នៅថ្ងៃចន្ទ ២ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ រាជធានីភ្នំពេញ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះ កម្ពុជា ទទួលបាននូវស្ថិរភាព សន្តិសុខ និងសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះវិស័យសេវាហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ ហើយរាជរដ្ឋាភិបាលកម្ពុជាតែងតែលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន និងចាត់ទុកវិស័យឯកជន ជាដៃគូ និងជាកម្លាំងអូសទាញ និងជំរុញល្បឿនសេដ្ឋកិច្ចដែលជាកត្តាដែលមិនអាចខ្វះបាន។

សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរដល់ក្រុមហ៊ុន ដែលបានខិតខំស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយបានចាប់យកឱកាសដ៏ល្អប្រសើរ ក្នុងបរិយាកាសនយោបាយ ដ៏ល្អប្រកបដោយស្ថិរភាព និងសុខសន្តិភាពនៅកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននេះពិតជាអាចប្រតិបត្តិសកម្មភាពបរធនបាលកិច្ច ប្រកបដោយជោគជ័យ ដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុនមួយគួរជាទីទុកចិត្តរបស់អតិថិជន មានក្រមសីលធម៌ស្អាតស្អំ ជាមូលដ្ឋានដ៏រឹងមាំ ដែលបង្កើតភាពរុងរឿង សុភមង្គល និងជោគជ័យដោយចីរភាពយូរអង្វែង និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា។

សម្តេច បានស្នើក្រុមហ៊ុនធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាធរមានរបស់កម្ពុជា និងយកចិត្តទុកដាក់ដល់ការឧបត្ថម្ភគាំទ្រដោយការទទួលខុសត្រូវ នៃក្រុមហ៊ុន លើការងារមនុស្សធម៌ និងសង្គមកិច្ច។

គួររំលឹកផងដែរថា ក្រុមហ៊ុនហាវត្រាស ឃែភីថល អ៊ិនវេសម៊ិន ដែលបានទទួលអាជ្ញាប័ណ្ណ ក្រុមហ៊ុនបរធនបាល ពីនិយ័តករ បរធនបាលកិច្ច ចុះថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ក្នុងនាមជា ក្រុមហ៊ុន បរធនបាល សម្រាប់ប្រតិបត្តិការ បរធនបាលកិច្ចចំនួន ៤ ប្រភេទ គឺ ១) បរធនបាលកិច្ចសាធារណៈ ២) បរធនបាលកិច្ចពាណិជ្ជកម្ម ៣) បរធនបាលកិច្ច សង្គម និង៤) បរធនបាលកិច្ចបុគ្គល៕
អត្ថបទ ៖ វិមាន







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


