វប្បធម៌ ជំនឿ
អាជ្ញាធរសំបូរព្រៃគុក ក្រសួងការបរទេសអាមេរិក រៀបចំសិក្ខាសាលា បេតិកភណ្ឌវប្បធម៌
អាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយក្រសួងការបរទេស សហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាស្ដីពី “តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក”។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំបើកសិក្ខាសាលាស្ដីពី “តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក” ក្រោមអធិបតីភាព លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី១៩-២២ ខែមិថុនា ឆ្នាំ២០២៣។

សិក្ខាសាលានេះ រៀបចំដើម្បីជូនដល់មន្រី្តជំនាញនៅតាមបណ្តារាជធានី-ខេត្ត សហគមន៍វប្បធម៌ សហគមន៍ទេសចរណ៍ ព្រមទាំងកងកម្លាំងនគរបាលការពារបេតិកភណ្ឌ និងនគរបាលទេសចរណ៍ ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ ៩០នាក់។

សិក្ខាសាលាស្ដីពី “តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក” មានការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ នៅប្រាសាទសំបូរព្រៃគុក និងទីរួមខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភនៃការអនុវត្តកិច្ចព្រមព្រៀងបេតិកភណ្ឌវប្បធម៌ (ឆ្នាំ២០២២) របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក។

សិក្ខាសាលាខាងលើរៀបចំឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងអនុវត្តច្បាប់ សម្រាប់រួមចំណែកដល់ការអភិរក្ស និងកិច្ចការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


