Connect with us

សន្តិសុខសង្គម

អាជ្ញាធររាជធានីនឹងចុះរុះរើកាត់ទម្លាក់ខ្សែកាបនៅផ្លូវត្រសក់ផ្អែម

បានផុស

នៅ

ក្នុងរយៈពេលពីរសប្ដាហ៍ទៀត ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តចុះធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាស និងកាត់ទម្លាក់ចេញនូវបណ្ដាញដែលគ្មានសណ្ដាប់ធ្នាប់នៅខាងមុខក្បាលដីលេខ ១២៦ ផ្លូវព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) កែងផ្លូវលេខ ១៧២ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ «ដើម្បីរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាសគ្រប់ប្រភេទនៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញឱ្យល្អប្រសើរ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រងសក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តចុះធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាស និងកាត់ទម្លាក់ចេញនូវបណ្ដាញដែលគ្មានសណ្ដាប់ធ្នាប់នៅខាងមុខក្បាលដីលេខ ១២៦ ផ្លូវព្រះត្រសក់ផ្អែម កែងផ្លូវលេខ ១៧២ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ»

រដ្ឋបាលរាជធានីក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាបអាកាសនៅតាមផ្លូវទាំង ២ខ្សែ ប្រញាប់រុះរើចេញក្នុងរយៈពេល ០២សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម