ព័ត៌មានជាតិ
តើក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានតួនាទីយ៉ាងណាក្នុងការតភ្ជាប់រដ្ឋាភិបាល និងពលរដ្ឋ?
នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឱ្យមានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត តែក្រោយមកត្រូវបានប្ដូរឈ្មោះមកជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត។ គោលបំណងនៃការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះ ដើម្បីត្រួតពិនិត្យគាំទ្រនូវរការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រួមទាំងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ងី ច័ន្ទ្រផល ប្រធានលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានថ្លែងឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានតួនាទីយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមូយនឹងប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាកម្មវិធីកំណែទម្រង់តាមវិស័យនានា។
ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹង និងបង្កើនល្បឿននូវការកំណែទម្រង់អភិបាលកិច្ច ដែលជាស្នូលយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។
លើសពីនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក៏បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងជំរុញគណនេយ្យភាពរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដោយបានពង្រឹងគណនេយ្យភាពសង្គម តាមរយៈការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានទូទាំងប្រទេស។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានធ្វើការសម្របសម្រួល និងសហការល្អយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយទទួលបានលទ្ធផលជាវិជ្ជមានក្នុងការដោះស្រាយបញ្ហាប្រឈម ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ប៉ុន្តែយ៉ាងណាមិញ ក្នុងការអនុវត្តការងារ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មិនមានតួនាទី ឬសិទ្ធិសម្រេចទៅលើកិច្ចការជំនួសក្រសួងស្ថាប័ន ឬក៏ចាត់ចែងកិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចបានឡើយ ដោយរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននីមួយៗ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច នៅតែមានតួនាទី និងការទទួលខុសត្រូវស្របតាមគោលការណ៍ច្បាប់ជាធរមាន។ ក្នុងករណីមានបញ្ហាប្រឈមដែលមិនអាចដោះស្រាយបាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ និងធ្វើការតាមដានត្រួតពិនិត្យអំពីលទ្ធផលនៃការដោះស្រាយ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ បើតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល គឺប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវដឹកនាំ និងទទួលខុសត្រូវគ្រប់គ្រងក្រុមការងារក្នុងសកម្មភាពត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋានរាជធានី ខេត្ត ដែលខ្លួនទទួលបន្ទុក។ ផ្ដល់កិច្ចសហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួសារ ដើម្បីស្តាប់ក្តីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ជំរុញការដោះស្រាយនូវរាល់ក្តីកង្វល់ សំណូមពរ និងសំណើទាំងនោះ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត កាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ បានចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជាង៤ម៉ឺននាក់ ក្នុងនោះ មានមន្រ្តីមកពីថ្នាក់ជាតិជាង២ម៉ឺននាក់ ដើម្បីចុះតាមខ្នងផ្ទះ និងធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ។
ជាការកត់សម្គាល់របស់សម្ដេចក្រឡាហោម ក្នុងរយៈពេលជិតពេញមួយអាណត្តិនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយមានការគាំទ្រពីក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ រក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការជំរុញការទទួលសេវាសាធារណៈ និងកៀគរការគាំទ្រពីសប្បុរសជន ដើម្បីអភិវឌ្ឍន៍មូលដ្ឋានជាច្រើន៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?