កីឡា
ម្ចាស់ខ្សែក្រវាត់ WBC ធ្លាប់ស្មើ អេអាំម៉ារីនភូថង Nabil ប៉ះ Superlek យប់នេះ
ម្ចាស់ខ្សែក្រវាត់មួយថៃពិភពលោក WBC កីឡាករអាល់ហ្សេរី-ថៃ Nabil Anane ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក Superlek Kiatmoo9 ក្នុងកម្មវិធី ONE Lumpinee 22 វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃសុក្រ ទី២៣ ខែមិថុនា នេះនៅទីក្រុងបាំងកក។

កីឡាករវ័យក្មេងអាយុ១៩ឆ្នាំ Nabil Anane បានសាងកេរ្តិ៍ឈ្មោះយ៉ាងលឿនក្នុងអាជីពប្រដាល់របស់ខ្លួន បន្ទាប់ពីប្រកួតឈ្នះកីឡាករថៃល្បីៗជាច្រើនដូចជា Chorfah Tor Sangtiennoi, Thongnoi Lukbanyai, និង Samingdet Nor Anuwatgym ជាដើម។ រូបគេធ្លាប់ស្មើពិន្ទុកីឡាករកម្ពុជា អេ អាំម៉ារីនភូថង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលពេលនោះត្រូវបានកីឡាករកម្ពុជាវាយឲ្យអាជ្ញាកណ្តាលរាប់៨ម្តង។
កីឡាករសញ្ជាតិអាល់ហ្សេរីកើត និងធំដឹងក្តៅនៅប្រទេសថៃ Nobil មានកម្ពស់១.៨៨ម៉ែត្រ ធ្លាប់ប្រកួតឈ្នះ៣៣ដង ចាញ់៤ និងស្មើ១។ រូបគេនឹងប្រើអំណោយផលខាងកម្ពស់ដើម្បីដាក់សម្ពាធលើ Superlek ដែលមានកម្ពស់១.៧១ម៉ែត្រ។ រូបគេធ្លាប់ឈ្នះខ្សែក្រវាត់មួយថៃ WBC ពីរដង។

Superlek បានក្លាយជាម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក ONE flyweight បន្ទាប់ពីប្រកួតឈ្នះកីឡាករអេស្ប៉ាញ Daniel Puertas Gallardo សម្រាប់ខ្សែក្រវាត់ពិភពលោកទំនេរ។ រូបគេធ្លាប់ប្រកួតក្នុងស្ថាប័ន ONE ១០ដងក្នុងនោះការប្រកួតលើកទី១បានឈ្នះពិន្ទុកីឡាករកម្ពុជា ឡៅ ចិត្រា។
ការជួបគ្នារវាង Nobil និង Superlek មិនមែនជាការប្រកួតដណ្តើមខ្សែក្រវាត់ឡើយ ប៉ុន្តែលក្ខណៈមិត្តភាពដ៏ពិសេសមួយ សម្រាប់ជើងខ្លាំងទាំងពីរ។ នេះក៏ជាលើកដំបូងដែលកីឡាករអាល់ហ្សេរី-ថៃទទួលបានឱកាសប្រកួតនៅសង្វៀន ONE៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន