ជីវិតកម្សាន្ដ
តារាចម្រៀង ពេជ្រ ថាណា ជួបទុក្ខធំខណៈប្រពន្ធស្លាប់ចោលទាំងវ័យក្មេង
តារាចម្រៀងរបស់ផលិតកម្មថោន លោក ពេជ្រ ថាណា និងក្រុមគ្រួសារពេលនេះកំពុងមានទុក្ខដ៏ក្រៀមក្រំហើយសោកសៅបំផុត បន្ទាប់ពីមានការបង្ហើបថាភរិយារបស់លោកបានទទួលមរណភាពទាំងវ័យក្មេង។
បើតាមការបញ្ជាក់ ភរិយារបស់តារាប្រុសលោក ពេជ្រ ថាណា បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ ដោយសារបញ្ហាជំងឺក្រពះធ្ងន់ធ្ងរ ដែលចំណាយពេលព្យាបាល២ឆ្នាំមកហើយ ប៉ុន្តែពុំមានសភាពធូរស្រាល និងសង្គ្រោះជីវិតបានឡើយ។

លោក ពេជ្រ ថាណា បាននិយាយដោយអារម្មណ៍ក្រៀមក្រំថា ពេលនេះខ្ញុំកំពុងមានទុក្ខ ហើយបងប្អូនដែលស្រលាញ់រាប់អានគាត់និងស្រលាញ់រាប់អានខ្ញុំពេលនេះគាត់លាបងប្អូនទាំងអស់គ្នារហូតហើយ។ បងប្អូនអាចចូលរួមបច្ច័យតាមរយៈខ្ញុំបា ន។
តារាចម្រៀង ពេជ្រ ថាណា បានបញ្ជាក់បន្ថែមថា សម្រាប់ពិធីបុណ្យ ធ្វើនៅតំបន់ស្រុកអូដំបង១ ខេត្ត បាត់ដំបង ហើយត្រូវបូជានាវេលាម៉ោង៨យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ។ជាមួយគ្នានៃដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះ បានធ្វើឲ្យមហាជននិងមិត្តភក្តិរួមអាជីពសិល្បៈជាច្រើនបង្ហាញការសោកស្តាយនិងផ្ញើសារចូលរួមរំលែកទុក្ខជាមួយលោកនិងក្រុមគ្រួសារផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


