ព័ត៌មានអន្ដរជាតិ
ទីក្រុងព្យុងយ៉ាង ព្រមានថា កូរ៉េខាងត្បូងនិងអាមេរិក កំពុងរុញឧបទ្វីបកូរ៉េ ទៅជិតសង្គ្រាមនុយក្លេអ៊ែរ
វិទ្យាស្ថានសម្រាប់ការសិក្សាអាមេរិក របស់ក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានក្នុងរបាយការណ៍មួយនៅថ្ងៃចន្ទទី២៦ខែមិថុនាថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងជំរុញឧបទ្វីបកូរ៉េឲ្យខិតកាន់តែជិតទៅគែមនៃសង្គ្រាមនុយក្លេអ៊ែរ។

របាយការណ៍នេះនិយាយថា សហរដ្ឋអាមេរិកកំពុងរំលោភលើអធិបតេយ្យ និងសន្តិសុខរបស់កូរ៉េខាងជើងកាន់តែខ្លាំងនៅឆ្នាំនេះ ហើយនេះជាអ្វីដែលទីក្រុងព្យុងយ៉ាង មិនអាចទ្រាំទ្រទៀតបាន។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA, ទង្វើរបស់សហរដ្ឋអាមេរិក បានរុញច្រានភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េ និងនៅអាស៊ីឦសាន ធ្លាក់ចូលទៅក្នុងស្ថានភាពអស្ថិរភាពធ្ងន់ធ្ងររួចទៅហើយ ពោលគឺខិតកាន់តែជិតទៅនឹងគែមនៃសង្គ្រាមនុយក្លេអ៊ែរ។

ទន្ទឹមនោះ របាយការណ៍ខាងលើ បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល ចំពោះការប្រឈមមុខដាក់គ្នាខាងយោធានិងវោហាសាស្ត្រគំរាមកំហែង ហើយនិយាយថា សង្រ្គាមនៅឧបទ្វីបនេះ នឹងរីករាលដាលយ៉ាងឆាប់រហ័សទៅជាសង្រ្គាមលោកនិងសង្រ្គាមនុយក្លេអ៊ែរ មិនធ្លាប់មានសោះលើភពផែនដី ដែលបណ្តាលឲ្យមានផលវិបាកមហន្តរាយបំផុត និងគ្មានថ្ងៃវិលត្រលប់វិញបាន។
លើសពីនេះ វិទ្យាស្ថានសិក្សាអាមេរិករបស់ក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានថា ទីក្រុងព្យុងយ៉ាង នឹងបន្តបង្កើនសមត្ថភាពការពារខ្លួន ប្រសិនបើក្រុងវ៉ាស៊ីនតោននៅតែបន្តគោលនយោបាយអរិភាព ប្រឆាំងកូរ៉េខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រជាជនកូរ៉េខាងជើង នាំគ្នាស្រែក “ធ្វើសង្គ្រាមសងសឹក កម្ទេចអាមេរិក”

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ