ព័ត៌មានជាតិ
សម្តេច ស ខេង៖ ឪពុកម្តាយជាផ្នែកមួយក្នុងការតាមដានកូនកុំឱ្យប្រើប្រាស់គ្រឿងញៀន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៨ ខែមិថុនា នេះថា ឪពុកម្តាយគឺជាផ្នែកមួយដែលចូលរួមចំណែកទប់ស្កាត់ និងតាមដានកូនកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីភាគីពាក់ព័ន្ធដែលមានតួនាទីទប់ស្កាត់ផ្សេងទៀត។

សម្តេច ស ខេង មានប្រសាសន៍ថា ឪពុកម្តាយ អាណាព្យាបាលមានតួនាទីក្នុងការតាមដានការសិក្សារបស់កូនៗថា តើពួកគេបានចូលរៀនឬទេ? តើពួកគេមានលួចសេពគ្រឿងញៀន ឬ ប្រព្រឹត្តអ្វីដែលមិនល្អដែរ ឬ ទេ? ទន្ទឹមនោះ អាណាព្យាបាល មិនអាចពឹងផ្អែកតែលើអាជ្ញាធរ ឬ ប៉ូលិសក្នុងការការពារ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនបានឡើយ ព្រោះកងកម្លាំងមិនអាចមើលបានគ្រប់ជ្រុងជ្រោយទេ ត្រូវការកិច្ចសហការពីភាគីពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយនឹងការចូលរួមទប់ស្កាត់នេះ សម្តេចក៏បានបន្តថា បច្ចុប្បន្ននេះកំពុងពង្រឹងបញ្ជា បង្កើតឱ្យមានបញ្ជាការពារដោយពលរដ្ឋស្ម័គ្រចិត្ត ដើម្បីចូលរួមការពារសុវត្ថិភាពភូមិ ឃុំ របស់ពួកគេ។ ទាក់ទិនជាមួយការបង្រ្កាបគ្រឿងញៀន និងការព្យាបាលអ្នកមានសារជាតិញៀន សម្តេចសង្កត់ធ្ងន់ថា មូលដ្ឋាននីមួយៗ ភូមិ ឃុំ ត្រូវក្តាប់ឱ្យបានពីទិន្នន័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមានអ្នកញៀនគ្រឿងញៀនប៉ុន្មាននាក់? ត្រូវរៀបចំបញ្ជីឈ្មោះឱ្យបានត្រឹមត្រូវ និងទប់ស្កាត់ឱ្យបានល្អ។ សម្តេចសំណូមពរឱ្យមាន ចលនាលើកទឹកចិត្តឱ្យសាមីខ្លួន អាណាព្យាបាល ឪពុកម្តាយយកអ្នកញៀនគ្រឿងញៀន ឱ្យមានការទទួលព្យាបាល ដែលជាតួនាទីរបស់រដ្ឋបាលនៅទីតំបន់នោះ។
សូមជម្រាបថា ក្នុងឆ្នាំ២០២២កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩៧៨ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១.៨៥៧ នាក់ (នារី ១៧៨ នាក់)។ សម្រាប់ការបញ្ចូនអ្នកមានសារធាតុញៀន ទៅមជ្ឈមណ្ឌលឱកាសខ្ញុំ សរុបចំនួន ៧.១៧៦នាក់ ហើយសម្រាប់អ្នកទទួលបានការព្យាបាលរួចទៅរស់នៅក្នុងសហគមន៍វិញចំនួន ជាង៥ពាន់នាក់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


