ព័ត៌មានជាតិ
កម្ពុជានឹងបន្តប្រើវិធានច្បាប់ និងការទូតចំពោះដ្រូនដែលហោះចូលកម្ពុជា
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ក្នុងករណីរកឃើញប្រភពពិតនៃការហោះចូលដែនអាកាសកម្ពុជាដោយយន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូន រាជរដ្ឋាភិបាលកម្ពុជានឹងមានវិធានការផ្លូវច្បាប់ និងការទូត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

សេចក្ដីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយការយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ ប្រទេសវៀតណាម ហើយបានចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ទៅលើស្នាក់ការប៉ូលីសនៅតាមឃុំ ជាអំពើភេរវកម្ម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត។
ជាមួយគ្នានេះដែរ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សានៅវៀតណាមនេះ កម្ពុជាក៏ទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្តោយខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី ថា មានយន្តហោះគ្មានមនុស្សបើកបរ ឬហៅថាដ្រូន ហោះចូលដែនអាកាសកម្ពុជាជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណនេះ ជាការរំលោភបំពានយ៉ាងគន្លើនមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយមិនអាចអត់ឱនឱ្យបានឡើយ។ ក្រសួងការបរទេស បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ខាងផ្នែកយោធា ដើម្បីរារាំងនូវការហោះចូលដោយយន្តហោះគ្មានមនុស្សបើកទាំងនោះ សាជាថ្មីចូលមកក្នុងដែនអាកាសរបស់កម្ពុជា។

ក្រសួងការបរទេស សង្កត់ធ្ងន់ថា «ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ រាជរដ្ឋាភិបាលកម្ពុជានឹងមានវិធានការបន្តខាងផ្លូវច្បាប់ និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា»។ ទន្ទឹមនេះ ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីនោះឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


