ព័ត៌មានជាតិ
ពលរដ្ឋជាច្រើន មកទទួលយកការផ្ដល់ជូនពិសេសលើកញ្ចប់ពិនិត្យសុខភាពទូទៅ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា
នាថ្ងៃទី ២៩ ខែមិថុនា ២០២៣ នេះ គឺជាថ្ងៃទី ១ នៃការផ្ដល់ជូនពិសេសលើកញ្ចប់ពិនិត្យសុខភាពទូទៅ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដោយមានប្រជាពលរដ្ឋបានមកទទួលយក និងពិគ្រោះទៅលើកញ្ចប់ពិនិត្យសុខភាពទូទៅជាច្រើន។

គួរបញ្ជាក់ដែរថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានការផ្តល់ជូនពិសេសដល់ប្រជាជនទូទាំងប្រទេសកម្ពុជាលើសេវាកម្មពិនិត្យសុខភាពទូទៅ ដោយលោកអ្នកចំណាយត្រឹមតែ ២០០ ដុល្លារ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ ដែលមានការពិនិត្យរហូតដល់ ២៧ មុខងារ នៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់ ២០ ឆ្នាំ ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣។

មន្ទីរពេទ្យអន្តរជាតិអរៀនដា គិតគូរយ៉ាងល្អិតល្អន់នូវតម្លៃដ៏សមរម្យជូនប្រជាជនខ្មែរទូទៅគ្រប់កម្រិត នៃស្តង់ដារជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។ មន្ទីរពេទ្យអន្តរជាតិអរៀនដា សូមអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ថា ពុកម៉ែបងប្អូន អាចមកទទួលយកសេវាកម្ម និងការផ្តល់ពិសេសនេះបានគ្រប់ៗគ្នា។ ដោយលោកអ្នកចំណាយត្រឹមតែ ២០០ ដុល្លារ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់ ២៧ មុខងារ នៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់ ២០ ឆ្នាំ។

សូមជម្រាបជូនថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្ត្រី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ និងផ្នែកវះកាត់ទូទៅ។ រីឯកញ្ចប់សម្រាលដោយធម្មជាតិ តម្លៃត្រឹមតែ ១០៩៩ ដុល្លារ អតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាពដែលក្នុង ១ ករណីៗ មានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺ នឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវកញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង។

ដើម្បីពង្រីកវិសាលភាព នៃការព្យាបាល និងដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរ មិនចាំបាច់ទៅព្យាបាលនៅបរទេស មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបំពាក់បន្ថែមនូវម៉ាស៊ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា ៖ ម៉ាស៊ីន MRI, ម៉ាស៊ីនCT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀនសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សរសៃឈាម សរីរាង្គកាយក្នុងសរសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។

សូមបញ្ជាក់ថា ការផ្តល់ជូននេះសម្រាប់លោកអ្នកដែលអញ្ជើញមកកក់កញ្ចប់ពិនិត្យសុខភាពទូទៅចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ ដែលមានទីតាំងស្ថិតនៅអគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែប៉ុណ្ណោះ៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ