ព័ត៌មានជាតិ
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យស្តង់ដារអន្តរជាតិដ៏ធំមួយនៅកម្ពុជា ផ្ដល់តម្លៃពិនិត្យព្យាបាលសមរម្យជូនប្រជាជនខ្មែរ
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យស្តង់ដារអន្តរជាតិដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្ដល់តម្លៃពិនិត្យព្យាបាលសមរម្យជូនប្រជាជនខ្មែរទូទៅមានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទីតាំងធំទូលាយជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺមានលក្ខណៈស្តង់ដារ អនាម័យ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្ត្រី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ និងផ្នែកវះកាត់ទូទៅ។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវតម្លៃដ៏សមរម្យរបស់ខ្លួនដើម្បីឲ្យប្រជាជនទូទៅគ្រប់កម្រិត នៃស្តង់ដារជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។ ក្នុងនោះតម្លៃ ៖ ការពិនិត្យសុខភាពទូទៅត្រឹមតែ ១២០ដុល្លារ តែប៉ុណ្ណោះ អតិថិជននឹងទទួលបានការពិនិត្យរហូតដល់ ១៤មុខងារសម្រាប់កញ្ចប់ស្តង់ដាដោយជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំឯណោះ។ រីឯកញ្ចប់សម្រាលកូនដោយធម្មជាតិ តម្លៃត្រឹមតែ ១០៩៩ដុល្លារ អតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាពដែលក្នុង ១ ករណីៗមានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺនឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង។

ដើម្បីពង្រីកវិសាលភាព នៃការព្យាបាល និងដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរ មិនចាំបាច់ទៅព្យាបាលនៅបរទេស មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបំពាក់បន្ថែមនូវម៉ាស៊ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីនCT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀនសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សរសៃឈាម សរីរាង្គកាយក្នុង សរសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។ ម៉ាស៊ីនរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា ត្រូវបានថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំឯណោះ ហើយការបកប្រែលទ្ធផលថត គឺធ្វើនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរី។

កាន់តែពិសេសផងដែរ ដើម្បីអបអរសាទរ នៃការបើកដំណើរការ មន្ទីរពេទ្យអន្តជាតិអរៀនដា មានការផ្តល់ជូនពិសេស ដល់ប្រជាជនទូទាំងប្រទេសកម្ពុជាលើសេវាកម្មពិនិត្យសុខភាពទូទៅទៀតផង! ដោយលោកអ្នកចំណាយត្រឹមតែ២០០ដុល្លារ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្ដារ មានការពិនិត្យរហូតដល់២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ។

ការផ្តល់ជូននេះសម្រាប់លោកអ្នកដែលអញ្ជើញមកកក់កញ្ចប់ពិនិត្យសុខភាពទូទៅ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ តែប៉ុណ្ណោះ៕





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក