ព័ត៌មានជាតិ
អង្គការអុកស្វាម-អង្គការ YEAC នឹងរៀបចំវេទិកាធុរកិច្ចអំពីការអភិវឌ្ឍ និងបញ្ហាប្រឈមវិស័យ SME នៅកម្ពុជា
អង្គការអុកស្វាម និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នឹងរៀបចំវេទិកាធុរកិច្ចប្រកបដោយនិរន្តរភាពក្រោមប្រធានបទ «រួមគ្នាដើម្បីការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា» ដើម្បីចែករំលែកចំណេះដឹង មេរៀនពិសោធន៍ និងបញ្ហាប្រឈមនៃការធ្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវ បរិយាបន្ន និងនិរន្តរភាព ក៏ដូចជាអនុសាសន៍គន្លឹះពីអ្នកជំនាញ និងវាគ្មិនដែលនឹងពិភាក្សាបន្ថែមទៅលើប្រធានបទនេះ។

បើតាមការប្រកាសព័ត៌មានរបស់អង្គការអុកស្វាម និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បញ្ជាក់ថា វេទិកានេះ នឹងរៀបចំឡើងនៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២៣ សណ្ឋាគារអូកវូដព្រីមៀភ្នំពេញ។
អង្គការ Oxfam និង YEAC បានគូសបញ្ជាក់ថា ការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាពលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាន ទំនួលខុសត្រូវសង្គម និងកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាពអាចផ្តល់អត្ថប្រយោជន៍ដល់សង្គមយ៉ាងច្រើនតាមរយៈការដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ វិសមភាព និងភាពក្រីក្រ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


