ព័ត៌មានជាតិ
នាយិកាអង្គការអុកស្វាម ថា រដ្ឋាភិបាលកម្ពុជាបានធានាយ៉ាងពេញលេញកម្មវិធីគាំពារសង្គមដល់កម្មករនិយោជិត
រាជរដ្ឋាភិបាលកម្ពុជា បានធានាយ៉ាងពេញលេញចំពោះប្រជាជនកម្ពុជាក្នុងការទទួលបានកម្មវិធីគាំពារសង្គម ជាពិសេសកម្មវិធីគាំពារសង្គមសម្រាប់កម្មករនិយោជិតក្នុងវិស័យការងារ ពិសេសវិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា។ នេះជាការលើកឡើងរបស់នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ចាត់ទុកថា កិច្ចគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា ជាសសរស្តម្ភស្នូលមួយនៃការងារសមរម្យ ដែលបានរួមបញ្ចូលនូវគោលនយោបាយ និងកម្មវិធីជាតិសំខាន់ៗជាច្រើន ក្នុងន័យដើម្បីកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះក្នុងចំណោមប្រជាជនកម្ពុជា។ តាមការគូសបញ្ជាក់របស់លោកស្រីនាយិកាអង្គការអុកស្វាម កិច្ចគាំពារសង្គមដែលដាក់ចេញដោយរាជរដ្ឋាភិបាល គឺស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានការគាំពារសង្គម សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត តាមប្រព័ន្ធសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត និងប្រជាពលរដ្ឋ។
ជាការកត់សម្គាល់របស់លោកស្រី ភាណ សោភ័ណ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ដែលកម្មករនិយោជិតទទួលបានពីកម្មវិធីគាំពារសង្គម នាពេលបច្ចុប្បន្នជាអាទិ៍ ៖ ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រព័ន្ធហានិភ័យការងារ របបប្រាក់សោធន គម្រោងធានារ៉ាប់រងសុខភាពសាធារណៈជាសកល អត្ថប្រយោជន៍មាតុភាព កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារងាយរងគ្រោះ ជាដើម។ អត្ថប្រយោជន៍ទាំងអស់នេះ បានធានាយ៉ាងគត់មុតសម្រាប់សុខមាលភាព សន្តិសុខប្រាក់ចំណូល និងភាពធនរបស់កម្មករនិយោជិត។

លោកស្រីនាយិកាអង្គការអុកស្វាម ក៏បានគូសបញ្ជាក់ពីការចូលរួមរបស់អង្គការអុកស្វាម និងអង្គការដៃគូ ដែលបានបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់ទាំងអស់គ្នាកម្ពុជា។ នាយិកាអង្គការរូបនេះ ថា តាមរយៈការដាក់ឱ្យអនុវត្តគំនិតផ្តួចផ្តើមកន្លងមក ភាគីពាក់ព័ន្ធ រំពឹងថា នឹងជួយកម្ពុជាឱ្យកាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដូចជា លុបបំបាត់ភាពក្រីក្រ ការមានសុខភាព និងសុខុមាលភាពល្អ សមភាពយេនឌ័រ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។
លោកស្រី បន្តថា គំនិតផ្តួចផ្តើមទាំងនេះ ក៏បានដើរទន្ទឹមគ្នាជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគោលនយោបាយចម្បងរបស់រដ្ឋាភិបាលឆ្នាំ២០២៣-២០២៨ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងប្រព័ន្ធគាំពារសង្គម និងការសម្រេចឱ្យបាននូវការគ្រប់ដណ្តប់ការថែទាំសុខភាពជាសកលនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ