Connect with us

ព័ត៌មានអន្ដរជាតិ

Oxfam៖ មនុស្សជាងកន្លះផែនដី កាន់តែក្រទៅៗ

បានផុស

នៅ

របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ Oxfam អន្តរជាតិ ដែលចេញផ្សាយកាលពីចុងសប្តាហ៍ បានបង្ហាញថា មនុស្ស៥ពាន់លាននាក់លើពិភពលោក (លើសពាក់កណ្តាលនៃប្រជាជនសរុប) កាន់តែក្រទៅៗ ខណៈមហាសេដ្ឋីកំពូល៥រូបកាន់តែមានទ្វេគុណ ពោលគឺទ្រព្យរបស់ពួកគេបានកើនឡើង១១៤% ស្មើនឹង៨៦៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។

(រូបថត៖ អង្គការ Oxfam)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ មនុស្ស៥ពាន់លាននាក់លើពិភពលោក កាន់តែក្រទៅៗ ដោយសារអតិផរណា សង្គ្រាមនិងបម្រែបម្រួលអាកាសធាតុ ហើយបើតាមអត្រាបច្ចុប្បន្ននេះ ពិភពលោកនឹងត្រូវចាយពេលជិត២៣០ឆ្នាំទៀតឯណោះ ទើបអាចលុបបំបាត់ភាពក្រីក្របាន។

អង្គការ Oxfam លើកឡើងថា ក្នុងរយៈពេល២ឆ្នាំមកនេះ កម្មករជិត៨០០លាននាក់ជុំវិញពិភពលោក មិនអាចទទួលបានប្រាក់ឈ្នួលសមល្មមដើម្បីទប់ទល់នឹងអតិផរណាបានទេ។ កត្តានេះ បណ្តាលឲ្យពួកគេបាត់បង់ប្រាក់ចំណូលជាមធ្យម២៥ថ្ងៃក្នុងមួយឆ្នាំ។ ក្នុងចំណោម អាជីវកម្មធំៗប្រមាណ ១៦០០នៅលើពិភពលោក មានតែ០.៤%ប៉ុណ្ណោះ ដែលហ៊ានធានាប្រាក់ឈ្នួលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សម្រាប់ការរស់នៅរបស់កម្មករ និងផ្តល់ការគាំទ្រដល់ពួកគេ។

(រូបថត៖ Anadolu)

ដោយឡែក បើនិយាយពីអ្នកមានវិញ, អ្នកមានបំផុតទាំង៥របស់ពិភពលោកនាពេលបច្ចុប្បន្នគឺ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk, នាយក LVMH លោក Bernard Arnault, នាយកក្រុមហ៊ុន Amazon លោក Jeff Bezos, សហស្ថាបនិក Oracle លោក Larry Ellison និងមហាសេដ្ឋីវិនិយោគ Warren Buffett។

លើសពីនេះ Oxfam ជឿថា ប្រសិនបើនិន្នាការបែបនេះនៅតែបន្ត នោះពិភពលោក អាចនឹងមានសេដ្ឋីដែលមានទ្រព្យសម្បត្តិទ្រីលានដុល្លារលើកដំបូង នៅទសវត្សរ៍ក្រោយ ជាក់ជាមិនខាន។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk (រូបថត៖ EPA)

សូមបញ្ជាក់ថា របាយការណ៍របស់ Oxfam គឺប្រមូលទិន្នន័យពីអង្គការពលកម្មអន្តរជាតិ (ILO), ធនាគារពិភពលោក (WB), វិទ្យាស្ថាន Wealth-X និងទស្សនាវដ្តី Forbes ខណៈអង្គការអន្តរជាតិមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ដោយមានគោលដៅស្វែងរកដំណោះស្រាយចំពោះភាពក្រីក្រ និងអយុត្តិធម៌ក្នុងពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ប៉ែន បូណា ៖ ខ្ជិល​អាច​ជា​មូលហេតុ​នៃ​ភាព​ក្រីក្រ ប៉ុន្តែ​អ្នកក្រទាំងអស់មិនមែនសុទ្ធតែខ្ជិល​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ៩ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៤ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៧ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៧ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម