Connect with us

ព័ត៌មានអន្ដរជាតិ

នៅថៃ ធរណីស្រូបកណ្ដាលបឹង ត្រីរាប់ម៉ឺនក្បាល បាត់គ្មានសល់

បានផុស

នៅ

ប្រទេស​ថៃ ៖ បឹង​ដ៏​ធំ​មួយ​កន្លែង លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៥ រ៉ៃ ត្រូវ​ព្រះធរណី​ស្រូប​ចំ​កណ្ដាល​បឹង បង្ក​ជា​រីង​ស្ងួត​ត្រឹម​រយៈពេល​ប៉ុន្មាន​ម៉ោង និង​ហ្វូង​ត្រី​រាប់​ម៉ឺន​ក្បាល បែរជា​គ្មាន​សល់​មួយ​ក្បាល​ទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០២៣ ភូមិសាស្ត្រ​ឃុំ​ហា​ង៉ា​ម ស្រុក​វៀង​ឆៃ ខេត្ត​ឈៀង​រ៉ាយ ប្រទេស​ថៃ ដែល​បឹង​ដ៏​ធំ​នេះ គឺជា​បឹង​រួម​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ចំនួន ៣ ប្រើប្រាស់ មាន​ទំហំ​ប្រមាណ ៥ រ៉ៃ និង​ជម្រៅ​ជិត ៥ ម៉ែត្រ ព្រម​ទាំង​មាន​ការ​ដាក់​ចិញ្ចឹម​ត្រី​រាប់​ម៉ឺន​ក្បាល​ផង​ដែរ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ខាងលើ​បាន​លើក​ឡើង​ថា កាលពី ៣ ថ្ងៃមុន ទឹក​បឹង នៅ​ពេញព្រៀប និង​មាន​ពណ៌​ខៀវ​ថ្លា។ ស្រាប់តែ ២ ថ្ងៃនេះ ទឹក​ចាប់ផ្ដើម​ស្រក​រហូត​ទាល់តែ​អស់ពី​បាត​បឹង​តែម្ដង ព្រមទាំង​លេចចេញ​នូវ​រណ្ដៅ​មួយ​យ៉ាង​ធំ ទំនង​ជា​ព្រះធរណី​ស្រូប ហើយ​ត្រី​រាប់​ម៉ឺន​ក្បាល​បាត់​អស់​គ្មាន​សល់ ធ្វើ​ឲ្យ​ប្រភព​ជាច្រើន​មាន​ការ​ងឿងឆ្ងល់​ថា តើ​ត្រី​ជ្រៀតចូល​ទៅ​ក្នុង​ដី​ដោយ​របៀប​ណា? បាន​ជា​គ្មាន​សល់​មួយ​ក្បាល​សោះ​អញ្ចឹង?

នៅ​ពេល​នោះ​ដែរ អ្នក​ជឿ​ទៅ​លើ​ជំនឿ បាន​អុច​ធូប ទៀន ដើម្បី​បែរបន់​សុំ​ខមាទោស​ពី​ម្ចាស់​ទឹក ម្ចាស់​ដី ក្រែង​មាន​ការ​ខុសឆ្គង​ពាក្យសម្ដី​អ្វីមួយ សុំ​ឲ្យ​មាន​ការ​លើកលែង កុំ​ប្រកាន់។ តែ​សម្រាប់​ប្រភព​មួយ​ចំនួន​ទៀត គេ​គិត​តាម​បែប​វិទ្យាសាស្ត្រ ថា វា​ជា​ការ​ស្រុត​ដី ឬ ធរណី​ស្រូប​តែប៉ុណ្ណោះ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម