ព័ត៌មានជាតិ
បង្ក្រាបគ្រឿងញៀន២គីឡូក្រាម ឃាត់ខ្លួនអតីតមន្ត្រីយោធាម្នាក់បញ្ជូនទៅតុលាការ
ស្ទឹងត្រែង ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ជាមន្ត្រីយោធា រួមជាមួយគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ២គីឡូក្រាម ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាប់ខ្លួនបញ្ជូនទៅតុលាការ។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ៩ និង០០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចម្លប់ត្នោត ក្នុងភូមិស្ពានថ្ម សង្កាត់ស្រះឫស្សីក្រុងខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ទោចែ ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះអ៊ុក តម្កើង ភេទប្រុស អាយុ៤៤ឆ្នាំ ជាអតីតយោធា និងមានទីលំនៅភូមិសំរោងឃុំស្រែសំបូរ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ទោបានបន្តទៀតថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ២កញ្ចប់ធំ ស្មើនិងទម្ងន់ ២០០២,១ក្រាមបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងគ្រឿងញៀនខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅកាន់តុលាការនៅរសៀលថ្ងៃទី៣១តុលានេះ ដើម្បីចាត់ការទៅតាមនីតិវិធី៕
ដោយ ៖ ងិនលីម

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


