ព័ត៌មានអន្ដរជាតិ
Twitter បន្តបាត់ចំណូលជាងពាក់កណ្តាលពីការផ្សាយពាណិជ្ជកម្ម
Twitter នៅតែបន្តបាត់បង់ចំណូលដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយសារតែពាណិជ្ជកម្មធំៗ បាននាំគ្នាចាកចេញ ចាប់តាំងពីមហាសេដ្ឋី Elon Musk បានកាន់កាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះក្នុងខែតុលា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Elon Musk បានបង្ហោះសារកាលពីថ្ងៃអាទិត្យថា Twitter នៅតែមានលំហូរសាច់ប្រាក់អវិជ្ជមាន ដោយសារតែប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ធ្លាក់ចុះរហូតដល់ ៥០ ភាគរយ ខណៈវាក៏បូករួមទាំងបន្ទុកបំណុលដ៏ច្រើនផងដែរ ដូច្នេះក្រុមហ៊ុនចាំបាច់ត្រូវតែឈានដល់លំហូរសាច់ប្រាក់វិជ្ជមានវិញ ។
ទន្ទឹមនោះ បញ្ហានេះក៏កើតឡើង ស្របពេលដែលមហាសេដ្ឋី Elon Musk កាលពីខែឧសភាបានជួលអតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្មមកពី NBC Universal ធ្វើជា CEO ថ្មីរបស់ Twitter ប៉ុន្តែការផ្លាស់ប្តូរនេះទំនងជាមិនទាន់មានលទ្ធផលនៅឡើយទេ ។

បន្ថែមពីនេះ Twitter ក៏បានប្រកាសផងដែរកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា នឹងបើកឲ្យអ្នកប្រើប្រាស់អាចរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដូចគ្នាទៅនឹងបណ្តាញសង្គម Facebook ។ ទោះយ៉ាងណា បញ្ហានេះ គឺគ្រាន់ជាការប្រកួតប្រជែងថ្មីជាមួយកម្មវិធី Threads របស់ក្រុមហ៊ុន Meta ប៉ុណ្ណោះ ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


