Connect with us

ព័ត៌មានអន្ដរជាតិ

សភា ថៃ បញ្ជាក់កាលបរិច្ឆេទបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំទី ២ ក្រោយអត់ពីលោក Pita

បានផុស

នៅ

ប្រធានសភាថៃលោក Wan Muhamad Noor Matha បាននិយាយកាលពីយប់ថ្ងៃពុធថា សម័យអង្គុយប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីក្នុងជុំទី ២ ត្រូវបានកំណត់ពេលនៅម៉ោង ៩ និង ៣០ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ។

លោក Wan Muhamad Noor Matha
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wan បានលើកឡើងថា របៀបវារៈនៃកិច្ចប្រជុំដំបូង នឹងចាប់ផ្តើមពីការតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីក្នុងគណបក្សនយោបាយ បន្ទាប់មកគឺការជជែកដេញដោលអំពីលក្ខណៈសម្បត្តិនៃបេក្ខភាពដែលត្រូវបានជ្រើសតាំងនៅម៉ោង ៥ ល្ងាច ខណៈចុងក្រោយនឹងមានការបោះឆ្នោតសម្រេចតែម្ដង ។

ប្រធានសភាថៃរូបបានបញ្ជាក់ទៀតថា មេដឹកនាំគណបក្សចលលាឆ្ពោះទៅមុខ លោក Pita Limjaroenrat មិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនៅជុំទី ២ ទៀតនោះទេ ពោលស្របតាមបទប្បញ្ញត្តិលេខ ៤១ របស់សភា បន្ទាប់ពីសភាបានបោះឆ្នោតគាំទ្រឲ្យដកសិទ្ធិលោក Pita ក្នុងសំឡេង ៣៩៤ ពីសមាជិកសភាចំនួន ៧១៥ រូប ម្យ៉ាងទៀតការតែងតាំងរបស់លោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រីចំនួន ២ ដងក៏នឹងបំពានច្បាប់ផងដែរ ។

គួរបញ្ជាក់ថា លោក Pita Limjaroenrat បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃកាលពីជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថ្ងៃទី១៣ ខែកក្កដាកន្លងទៅ ដោយទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយពីសមាជិកព្រឹទ្ធសភា ខណៈមូលហេតុចម្បងនោះ គឺដោយសាតែបក្សរបស់លោក Pita នៅតែជំរុញឲ្យមានវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ សមាជិកសភា ថៃ ជាច្រើនរូបចេញតាមទ្វារក្រោយ និងជិះទូកត្រឡប់ទៅផ្ទះ ក្រោយបោះឆ្នោតដកសិទ្ធិលោក Pita

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២១ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម