ព័ត៌មានអន្ដរជាតិ
Elon Musk នឹងចំណាយជាង ១ ពាន់លានដុល្លារ វិនិយោគលើគម្រោងម៉ាស៊ីនមេថ្មីរបស់ Tesla
លោកមហាសេដ្ឋី Elon Musk បាននិយាយថា លោកនឹងសន្សំសំចៃការចំណាយផ្សេងៗដើម្បីទុកលុយដាក់ការវិនិយោគដ៏ធំមួយលើគម្រោងម៉ាស៊ីនមេ Dojo Supercomputer របស់ក្រុមហ៊ុន Tesla ដែលមានតម្លៃជាង ១ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៤ ។

លោក Elon Musk បានប្រាប់វិនិយោគិនកាលពីថ្ងៃពុធថា កុំព្យូទ័រទំនើបមួយនេះរចនាឡើងដើម្បីគ្រប់គ្រងទិន្នន័យជាច្រើន រួមទាំងវីដេអូពីរថយន្ត Tesla ដែលត្រូវការដើម្បីបង្កើតកម្មវិធីបើកបរដោយស្វ័យប្រវត្តិរបស់រថយន្ត ។
ទន្ទឹមនោះ មហាសេដ្ឋីរូបនេះបាននិយាយទៀតថា ក្រុមហ៊ុនត្រូវការចំណាយលើសពី ១ ពាន់លានដុល្លារ លើគម្រោង Dojo ដើម្បីអភិវឌ្ឍន៍ម៉ាស៊ីន Supercomputer នៅឆ្នាំក្រោយ ។
ស្របពេលជាមួយគ្នានេះ ការលាតត្រដាងនៃការចំណាយដ៏ធំនោះ ក៏បានរួមចំណែកដល់ការធ្លាក់ចុះទីផ្សារប្រៃសណីយ៍ច្រើនជាង ៤ ភាគរយក្នុងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ផងដែរ ។

ជាចុងក្រោយ Elon Musk បានបញ្ជាក់ថា Tesla មានវីដេអូជាច្រើនដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងការចែកចាយ ហើយក៏អរគុណចំពោះអតិថិជនដែលបានប្រើប្រាស់ប្រព័ន្ធ Autopilot និងមុខងារពាក់ព័ន្ធដែលត្រូវបានលក់ជា Full Self-Driving Beta ដែលប្រមូលទិន្នន័យការបើកបរបានជាង ៤៨៣ លានគីឡូម៉ែត្រ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ SCMP
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


