ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ដឹកនាំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា បិទយុទ្ធនាការឃោសនាបោះឆ្នោត
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះតំណាងរាស្រ្ដពេញសិទ្ធិលេខរៀងទី ១ មណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដឹកនាំការជួបជុំសមាជិក-សមាជិកា ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧។

តាមគម្រោង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំពិធីជួបជុំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៣០,០០០ នាក់។

បន្ទាប់មកនៅវេលាម៉ោង ៧ និង ៣០នាទី ក្បួននឹងហែចេញពីកោះពេជ្រ ឆ្ពោះទៅរង្វង់មូលសម្តេច សង្ឃជួនណាត បត់ស្តាំចូលតិរវិថីព្រះស៊ីសុវត្ថិ បត់ឆ្វេងចូលផ្លូវលេខ ១០៦។ បន្ទាប់មកក្បួនបាន ចាប់ផ្ដើមបំបែកជា ២ ក្នុងនោះ ក្បួនទី ១ ធ្វើដំណើរបន្តដោយបត់ឆ្វេងចូលផ្លូវលេខ ១៩ បត់ស្តាំ ចូលផ្លូវលេខ ១៣០។ បន្ទាប់មកបត់ឆ្វេងចូលផ្លូវប៉ាស្ទ័រ (ផ្លូវលេខ ៥១) រួចបត់ឆ្វេងចូលផ្លូវលេខ ២១៤ បត់ស្តាំចូលផ្លូវសុកហុក (ផ្លូវលេខ ១០៧) បត់ឆ្វេងចូលមហាវិថីហ្សាដឺហ្គោល (ផ្លូវលេខ ២១៧) ឆ្ពោះទៅស្តុបនាងគង្ហីង។
បន្ទាប់មកបត់ស្តាំចូលមហាវិថីឆេកូស្លូវ៉ាគី (ផ្លូវលេខ ១៦៩) ឆ្ពោះទៅស្តុបក្តាន់ពីរ និងបន្តដំណើរចូលតំបន់បឹងកក់។ ក្បួនទី ២ បន្តដំណើរត្រង់តាមផ្លូវលេខ ១០៦ ឆ្ពោះទៅតំបន់បឹងកក់ ដោយឆ្លងកាត់មុខស្ថានីយអយស្ម័យយានភ្នំពេញ រហូតដល់ទីតាំងជួបជុំ។ បន្ទាប់មកសមាជិក-សមាជិកា នៃក្បួនទាំងពីរបានមកជួបជុំគ្នានៅមុខឆាកប្រគំតន្ត្រី ស្ថិតក្នុងតំបន់បឹងកក់រួចរំសាយ។
បើតាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឲ្យដឹងថា សមាជិកា-សមាជិកាគណបក្សបក្សប្រជាជនកម្ពុជា ចាំទទួលស្វាគមន៍តាមដងផ្លូវមានចំនួនជិត ៤០,០០០នាក់ទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


