Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ ប្រជាជនកម្ពុជា ប្ដេជ្ញាផ្ដល់ការគាំទ្រឥតងាករេចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្រ្ដពេញសិទ្ធិលេខរៀងទី ១ មណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជា ដែលជាម្ចាស់ឆ្នោតបានមើលឃើញច្បាស់អំពីឧបាយកលដ៏ពិសពុល និងគ្រោះថ្នាក់បំផុតរបស់ពួកជ្រុលនិយម និង​ប្ដេជ្ញាផ្ដល់ការគាំទ្រឥតងាករេ ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដឹកនាំការជួបជុំសមាជិក-សមាជិកា ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ នៅរាជធានីភ្នំពេញ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «ម្យ៉ាងវិញទៀត ថ្វីបើក្រុមជ្រុលនិយមមួយក្ដាប់តូចនៅតែបន្តខិតខំប៉ុន​ប៉ង រិះរកគ្រប់វិធីសាស្រ្ដ ដើម្បីបំផ្លាញការបោះឆ្នោតនេះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចបិទបាំងសច្ចធម៌កម្ពុជាពិតបានឡើយ ព្រោះប្រជាជនជាម្ចាស់ឆ្នោតមើលឃើញច្បាស់អំពីឧបាយកលដ៏ពិសពុល និងគ្រោះថ្នាក់បំផុតរបស់ពួកជ្រុលនិយម និង​ប្ដេជ្ញាផ្ដល់ការគាំទ្រឥតងាករេ ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិ ដើម្បីធានាអនាគតរុងរឿងនៃជាតិមាតុភូមិ វិបុលភាព សុភមង្គលរបស់កូនចៅជំនាន់ក្រោយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម