ព័ត៌មានជាតិ
ដំណើរការបោះឆ្នោតនៅខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូនល្អ
លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ នៅខេត្តសៀមរាប គឺបានដំណើរការបើកការិយាល័យបោះឆ្នោតទាំង ១,៥២១ នៅទូទាំងខេត្ត តាំងពីម៉ោង ៧ព្រឹក នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ តាមនីតិវិធីនៃច្បាប់បោះឆ្នោត។

លោកបន្តថា ទោះបីជាមានភ្លៀងធ្លាក់ខ្លះក៏ដោយ ក៏មិនមានការបិទទ្វារនៅតាមការិយាល័យបោះឆ្នោតនោះដែរ ហើយប្រជាពលរដ្ឋនៅតែបន្តនាំគ្នាពាក់អាវភ្លៀង និងទទូលឆ័ត្រ ធ្វើដំណើរទៅបោះឆ្នោតដោយទឹកមុខញញឹមគ្រប់ៗគ្នា។

លោក នឹម វ៉ាន់សំ បានបន្តទៀតថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ ខេត្តសៀមរាប មានអ្នកសង្កេតការណ៍ជាតិសរុបចំនួន ៦,៦៧៨នាក់ មកពី ២៥អង្គការ-សមាគម។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបញ្ជាក់ទៀតថា ដំណើរការបោះឆ្នោតនៅខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូនល្អ គ្មានអំពើហិង្សា មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមិនមានបាតុភាពណាមួយ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

នៅខេត្តសៀមរាប មានគណបក្សនយោបាយចំនួន ១៤ បានចុះបញ្ជីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


