ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋចេញទៅបោះឆ្នោតរហូតដល់ ៨៤.២១ភាគរយ គឺពិតជាបានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ បានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ រហូតដល់ ៨៤.២១ភាគរយ ដែលនេះបើយោងតាមលទ្ធផលបណ្ដោះអាសន្នពី គ.ជ.ប។

តាមរយៈសារជាសំឡេងនៅល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ គឺជាការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ដែលធ្វើឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈពេលដែលមានការព្យាយាមរារាំងពីក្រុមប្រឆាំងជ្រុលនិយម ដើម្បីកុំឲ្យប្រជាជនទៅបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែលទ្ធផលបណ្ដោះអាសន្នដែលទទួលបានពី គ.ជ.ប បានបង្ហាញថា ចំនួនប្រជាពលរដ្ឋដែលចេញទៅបោះឆ្នោតមានរហូតដល់ ៨៤.២១ភាគរយ និងអាចមានការកើនឡើងថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា បើប្រៀបធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០២២ ដែលប្រជាជនចេញទៅបោះឆ្នោតតែ ៨០.៣២ភាគរយប៉ុណ្ណោះ ខណៈការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ មានប្រជាជនចេញទៅបោះឆ្នោត ៨៤.២១ភាគរយឯណោះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «បើប្រៀបធៀបនឹងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោតចំនួន ៨០.៣២ភាគរយ ក្នុងពេលដែលភ្លើងទៀន ពេលនោះចូលរួមបោះឆ្នោត និងពេលនេះខាងភ្លើងទៀន និងមេអ្នកបង្កើតភ្លើងទៀន អំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោត ឃើញថា អត្រាមានការខុសគ្នា ពីមុនភ្លើងទៀនចូលរួមការបោះឆ្នោត ដែលមានការលើកទឹកចិត្តពីសំណាក់ភ្លើងទៀនផង ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតត្រឹមតែ ៨០.៣២ភាគរយ»។
តែសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ដែលគណបក្សភ្លើងទៀនមិនបានចូលរួម ហើយមានការអំពាវនាវពីក្រុមជ្រុលនិយមពីក្រៅប្រទេស មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោលជាដើមនោះ បែរមានប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតរហូតដល់ជាង ៨៤ភាគរយទៅវិញ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ចំណុចទាំងនេះ គេអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋ បានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជា ហើយពួកគាត់ពិតជាចង់បាននូវសេចក្ដីសុខ និងភាពរីកចម្រើនជាមួយនឹងសន្តិភាព ដែលបាននិងកំពុងមាន។ ម្យ៉ាងទៀត ចង់ចាកចេញពីក្រុមជ្រុលនិយម ដែលពួកគេតែងតែចង់បំផ្លាញសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ