Connect with us

កីឡា

កីឡាក្រសួងមហាផ្ទៃ ចេញទៅប្រកួតកីឡានគរបាលពិភពលោក នៅកាណាដា

បានផុស

នៅ

នៅថ្ងៃអង្គារ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ប្រតិភូកីឡានគរបាលកម្ពុជា បានទៅចូលរួមប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិភូកីឡាក្រសួងមហាផ្ទៃធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកនេះ មានសរុបចំនួន ៤៨នាក់ ដែលកម្មវិធីប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។

លោក​ សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​ដែល​ជា​អ្នក​ដឹកនាំប្រតិភូ បាន​និយាយថា ការរៀបចំកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺដើម្បីបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេពកោសល្យរបស់កងនគរបាលនៃប្រទេសសមាជិក​នីមួយៗ និងតែងតែមានប្រទេសជាង៧០ បានចាត់បញ្ជូនប្រតិភូកីឡាចូលរួមរៀងងរាល់ការប្រកួត ហើយប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន២លើក ក្នុងចំណោមការរៀបចំ២០លើក​កន្លង​មក។

កីឡាករ កីឡាការិនីកម្ពុជា នឹងប្រកួតលើ ១៣ប្រភេទកីឡា រួមមានកីឡាវាយសី កីឡាលើកទម្ងន់ កីឡាយូដូ កីឡាជីជិតស៊ូ កីឡាការ៉ាតេ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាបាល់ទះក្នុងសាល កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាចំបាប់ កីឡាចំបាច់កាច់ដៃ កីឡាវាយកូនគោល កីឡា Bench Press និងកីឡា Push Pull Lifting៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម