ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ សម្ដេចតេជោ តែងគិតគូរដល់ជនពិការភាពមានចំណេះដឹង ឲ្យបានចូលបម្រើការតាម ស្ថាប័នរដ្ឋ និងឯកជន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូរដល់ជនពិការភាព មានចំណេះដឹង ឲ្យបានចូលបម្រើការងារតាម ស្ថាប័នរដ្ឋ និងឯកជន ជាបន្តបន្ទាប់ ដោយមិនទុកឲ្យពួកគាត់នៅឯកោឡើយ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗ កុមារ គ ថ្លង់ និងពិការភ្នែក លោកគ្រូអ្នកគ្រូ ចំនួន ជិត ៥០០ នាក់ មកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៩ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣។

សម្ដេចកិត្តិសង្គហបណ្ឌិត បានសម្ដែងការអាណិតអាសូរចំពោះក្មួយៗ កុមារ គ ថ្លង់ និងពិការភ្នែក ពីកំណើត ដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅតាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ជាម្ដាយទី ២ របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរដល់កូនៗ ចៅៗ មានពិការភាពពីកំណើត ឲ្យមានចំណេះដឹង មុខជំនាញដូចអ្នកមិនពិការ បានទៅបម្រើការនៅតាមបណ្ដាក្រុមហ៊ុនឯកជន មិនមានភាពរើសអើងចំពោះជនពិការ ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការ ឬ មិនពិការឡើយ។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗទាំងអស់ រហូតបានរកនូវការងារជូនដល់សិស្ស គ ថ្លង់ និងពិការភ្នែកបានធ្វើការនៅតាមបណ្ដាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន។

សម្ដេច ក៏បានក្រើនរំលឹកដល់ក្មួយៗ កុមារ គ ថ្លង់ និងពិការភ្នែកទាំងអស់ ត្រូវគោរពត្រងត្រាប់ស្ដាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ និងចេះជួយទុក្ខធុរៈមិត្តភ័ក្ដិ ចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម។

សម្ដេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកទឹកចិត្តដល់កុមារជនពិការ គ ថ្លង់ ទាំងអស់ កុំបាក់ទឹកចិត្តនឹងភាពពិការរបស់ខ្លួន ត្រូវតស៊ូអត់ធ្មត់ប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ មានចំណេះដឹងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត ពីព្រោះជនពិការក៏មានសិទ្ធិធ្វើអ្វីៗបានដូចមនុស្សដែលមានកាយសម្បទានធម្មតាដែរ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឱកាសជាច្រើនដល់ជនពិការមានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅតាម ស្ថាប័នរដ្ឋ និងឯកជន។ ជាក់ស្ដែង កុមារពិការ រស់នៅក្នុងសាលាកុមារ គ ថ្លង់ និងពិការភ្នែក ទាំងវិទ្យាល័យទាំងពីរ ក៏បានទទួលការងារក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនបន្តបន្ទាប់ផងដែរ។

ក្នុងនោះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភដល់វិទ្យាល័យទាំងពីរ រួមមាន ៖ អង្ករ ៥០០ គីឡូក្រាម, មី ៣០ កេស, ទឹកត្រី ១០ យួរ, ទឹកស៊ីអ៊ីវ ១០ យួរ, ទឹកសុទ្ធ ៣០ កេស, ត្រីខ ៣ កេស ,ផ្លែឈើ ៦ កេស និងថវិកាមួយចំនួន៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


