សន្តិសុខសង្គម
ចាប់ធ្យូងពីរគោយន្ត បានក្លាយជាអំពើហិង្សាដាក់គ្នា តែធ្យូងដឹកលក់ពេញក្រុងបាត់ដំបង
បាត់ដំបង ៖ ការធ្វើចរាចរធ្យូង និងការដឹកលក់ទាំងគោយន្តៗ នៅកណ្តាលក្រុងបាត់ដំបង គឺរាប់មិនអស់ឱ្យតែប្រជាពលរដ្ឋមានលុយទិញ ប៉ុន្តែគេមិនបានឃើញក្រុមជំនាញណាមួយតាមប្រមាញ់ និងស្ទាក់ចាប់ដើម្បីយកទៅកាន់កន្លែងដើម្បីដកហូត ធ្យូង គោយន្ត ឬម្ចាស់ដើម្បីធ្វើការផាកពិន័យ ទៅតាមបទល្មើសនៃការកាប់បំផ្លាញព្រៃឈើសោះឡើយ។
ផ្ទុយទៅវិញ កាលពីវេលាម៉ោង៩ យប់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ មានកម្លាំងជំនាញ២ក្រុម គឺកម្លាំងបរិស្ថានដែនភ្នំសំកុះ និងកម្លាំងអង្គការ វ៉ាយអេត ដែលពួកគេឈរជើងចម្រុះសឹងតែគ្រប់ស្ថាប័ន ឡើងពពាក់ ពពូនជាន់ជើងគ្នា នៅចំណុចច្រកចង្អៀត បានធ្វើការឃាត់គោយន្តកន្ត្រៃចំនួន២គ្រឿងដែលមានដឹកធ្យូងពីលើផង ដែលគេយល់ថា វាគឺជាបទល្មើសព្រៃឈើ។

ការស្ទាក់ឃាត់គោយន្តទាំងពីរគ្រឿងនេះ ស្ថិតនៅចំណុចខាងមុខចម្ការឥណ្ឌា ស្ថិតក្នុងភូមិវាលចម្បាំង ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយគោលបំណងគឺត្រូវនាំយកទៅកាន់ស្នាក់ការរបស់គេនៅចំណុចច្រកចង្អៀត។
លុះការនាំគោយន្តទាំងពីរទៅដល់ចំណុចផ្លូវបំបែកវាលចម្បាំង ម្ចាស់គោយន្តទាំង២ បានអង្វរសុំយកគោយន្តរបស់ខ្លួនទៅវិញ ព្រោះបើដកហូតគឺគ្មានអ្វីសម្រាប់រកចិញ្ចឹមឆ្នាំងឡើយ ប៉ុន្តែក្រុមវ៉ាយអេត និងក្រុមបរិស្ថានមិនព្រមប្រគល់ឱ្យវិញឡើយ ទើបបណ្តាលឱ្យមានការប្រតាយប្រតប់គ្នា គឺនៅពេលនោះហើយដែលក្រុមវ៉ាយអេត បានចាប់កូនប្រុសម្ចាស់គោយន្តឈ្មោះ កុសល វាសនា អាយុ១៤ឆ្នាំ បោកខ្ទប់ទៅនឹងដីបណ្តាលឱ្យរងរបួស។

នៅពេលនោះដែរ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅឃាត់ និងបានឱ្យម្ចាស់គោយន្តទាំងពីរនាក់ ដែលរស់នៅឃុំចែងមានជ័យ ក្នុងស្រុកបាណន់វិលត្រឡប់ទៅផ្ទះវិញសិនដោយរង់ចាំការសម្រេចរបស់ក្រុមទាំងពីរតាមក្រោយ។ រាល់សកម្មភាពទាំងនេះ ក៏មានមជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ហេតុអ្វីក៏គេមិនចុះមកចាប់ក្នុងក្រុងបាត់ដំបងឱ្យអស់ទៅ បើយល់ថាវាជាបទល្មើស?៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


