ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ថា លោកអាចជាប់ពន្ធនាគារ ៥៦១ឆ្នាំ
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធទី២ខែសីហាថា រដ្ឋាភិបាលពុករលួយ កំពុងព្យាយាមឃុំឃាំងគាត់រយៈពេលជាង ៥០០ ឆ្នាំ តាមរយៈការកាត់ទោសដែលជំរុញដោយរឿងនយោបាយ។

អ៊ីមែលរៃអង្គាសប្រាក់របស់លោក ត្រាំ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយសារព័ត៌មានអាមេរិកជាច្រើន មានខ្លឹមសារថា “ក្រសួងយុត្តិធម៌ដ៏ពុករលួយរបស់លោក ចូ បៃដិន បានចោទប្រកាន់អ្នកដោយខុសច្បាប់ម្តងហើយម្តងទៀត។ របាយការណ៍បង្ហាញថា ឥឡូវនេះ ខ្ញុំអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៥៦១ឆ្នាំ។ ការភ័យខ្លាចគឺថា ប្រសិនបើអ្នកបោះឆ្នោតឲ្យបេក្ខជនម្នាក់ដែលគិតដល់អ្នកជាចម្បងនោះ អ្នកក៏អាចត្រូវបានគេយាយី ចោទប្រកាន់ ហើយថែមទាំងត្រូវបានចាប់ខ្លួនដោយរបបម៉ាក្សនិយមបច្ចុប្បន្ន នៅទីក្រុងវ៉ាស៊ីនតោនទៀតផង”។
កាលពីថ្ងៃអង្គារ ទីប្រឹក្សាពិសេសលោក Jack Smith បានបញ្ចេញការចោទប្រកាន់៤៥ទំព័ររបស់មហាគណៈវិនិច្ឆ័យនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លើការចោទប្រកាន់ចំនួន៦ករណី ពាក់ព័ន្ធនឹងកុបកម្មថ្ងៃទី៦ខែមករាឆ្នាំ២០២១ នៅវិមានកាពីតូលសហរដ្ឋអាមេរិក។
យោងតាមលោក Smith, លោក ត្រាំ ដឹងថាការអះអាងរបស់គាត់អំពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២០គឺមិនពិត ប៉ុន្តែនៅតែនិយាយវាឡើង ដូច្នេះបង្កើតឲ្យមានបរិយាកាសនៃការមិនទុកចិត្តនិងកំហឹងទូទាំងប្រទេសយ៉ាងខ្លាំងក្លា ហើយបំផ្លាញជំនឿរបស់សាធារណៈជន លើមន្ត្រីគ្រប់គ្រងការបោះឆ្នោត។
បច្ចុប្បន្នលោក ត្រាំ គឺជាបេក្ខជនឈានមុខគេ សម្រាប់ការតែងតាំងទៅបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នៅខាងសាធារណរដ្ឋ ហើយលោក ក៏ជាបេក្ខជនដែលគេរំពឹងថា នឹងឈ្នះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


