Connect with us

កីឡា

Marcelo ស្រក់ទឹកភ្នែកក្រោយបង្កកំហុសលើកីឡាករ Sanchez បាក់ជើង

បានផុស

នៅ

អតីតខ្សែការពាររបស់ក្លិប Real Madrid កីឡាករ Marcelo បាន​ស្រក់​ទឹក​ភ្នែក​​នៅ​ពេល​រូបគេ​បាន​បង្ក​កំហុស​លើ​កីឡាករ Luciano Sanchez បណ្តាលឲ្យ​គ្រោះ​ថ្នាក់​បាក់ជើង នៅ​ពេល​ក្រុម​របស់​ខ្លួន Fluminense FC  ប្រកួត​ជា​មួយ​ Argentinos Juniors កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

Marcelo បាន​បង្ក​កំហុស​ដោយ​អចេតនា​បាន​ធ្វើ​ឲ្យ​កីឡាករ Luciano Sanchez រងរបួសបាក់ជើង​ឆ្វេង​នៅ​ពេល​ប្រកួត​ដោយ​រូប​គេ​​បាន​​ជ្រុល​ជាន់ជើង​ដែល​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់។ រូប​គេ​ត្រូវ​បាន​ពិន័យ​ចេញ​ពី​លាន​ទាំង​ទឹក​ភ្នែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​​​បាន​សរសេរ​​លើ​បណ្ដាយសង្គមថា ៖«ខ្ញុំបានបង្កកំហុសដោយអចេតនាដល់កីឡាកររួមអាជីពដូចគ្នា។ ខ្ញុំសូមជូនពរគាត់ឲ្យឆាប់ជាសះស្បើយលឿនបំផុត»។ ជា​មួយ​គ្នា​​នេះ​ ក្លិប Fluminense FC បានចេញសេចក្តីថ្លែងការណ៍​ជូនពរឲ្យកីឡាករ Luciano Sanchez ឲ្យ​ឆាប់​សះស្បើយ។

បើតាមសម្តី​របស់​វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Sanatorio Finochietto បាន​និយាយ​ថា កីឡាករ Luciano Sanchez សញ្ជាតិអាហ្សង់ទីននឹងត្រូវសម្រាកព្យាបាលរយៈចន្លោះពី៨ ទៅ ១២ខែ។

បន្ទាប់ពីការប្រកួតចប់លោក Fernando Diniz ដែលជាគ្រូបង្វឹករបស់ក្លិប Fluminense FC ក៏បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖«វាជាព្រឹត្តិការណ៍អកុសលហើយកីឡាករ Marcelo មិនសមនឹងត្រូវបានបណ្តេញចេញពីទីលាននោះទេ»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម