ព័ត៌មានអន្ដរជាតិ
មេដឹកនាំគណបក្ស Palang ព្រលយពាក្យអពមង្គលនៅមុនខួបកំណើត ៧ ថ្ងៃ
ឧត្ដមសេនីយ៍ Prawit Wongsuwan បានប្រារព្ធពិធីខួបកំណើតមុនអាយុ៧៨ឆ្នាំ ខណៈដែលលោកបានព្រលយប្រយោគប្រៀបដូចជាអមង្គលថា ស្អែកយើងមិនដឹងថាអាចភ្ញាក់ពីដំណេកទៀតឬអត់? អ្នកណាដឹង! ដូច្នេះសូមថែរក្សាសុខភាពទាំងអស់គ្នា និងស្រឡាញ់គ្នាទៅវិញទៅមក។

កាលពីថ្ងៃទី៥ ខែសីហា លោក Prawit Wongsuwan មេដឹកនាំគណបក្ស Palang Pracharat បានជួបសំណេះសំណាលជាមួយសិស្សត្រៀមយោធា ថ្នាក់ទី៦ (១៩៦៥) និងនាយទាហានរង ដោយក្នុងនោះមនុស្សជិតស្និទ្ធដែលត្រូវគេស្គាល់ថាជាមិត្តរួមថ្នាក់យោធាបានរៀបចំពិធីខួបកំណើតមុនថ្ងៃឲ្យលោកថែមទៀតផង។
ក្រោយមក មេដឹកនាំគណបក្ស Palang Pracharat បានឡើងកាត់នំ និងទទួលផ្កាកុលាបលើកទឹកចិត្តពីមនុស្សជុំវិញ ព្រមទាំងទទួលការស្វាគមន៍ថ្ងៃកំណើតយ៉ាងកក់ក្ដៅមុនថ្ងៃ ១១ ខែសីហា ដែលឆ្នាំនេះលោកមានអាយុ ៧៨ ឆ្នាំហើយ។
នាយឧត្ដមសេនីយ៍ Prawit បានកាន់ក្បាលមេក្រូរួចមានប្រសាសន៍ថា “ឆ្នាំនេះខ្ញុំមានអាយុ ៧៨ឆ្នាំ ជិត ៧៩ឆ្នាំទៅហើយ ចំណែកឯសកម្មភាពខ្លះៗរបស់មនុស្សចាស់គឺគ្មានអ្វីក្រៅពីគេងមិនលក់នោះទេ។ ហើយស្អែកឡើង អ្នកណាទៅដឹងទៅថាអាចក្រោកមកបានឬក៏ត្រូវដេករហូត។ ដូច្នេះ សូមថែរក្សាសុខភាពទាំងអស់គ្នា ស្រលាញ់គ្នាបែបនេះ។ សូមអរគុណមិត្តភក្តិ និងចៅៗ ទាំងអស់ដែលមកជូនពរថ្ងៃកំណើត សូមឲ្យបានសុខសប្បាយគ្រប់ៗគ្នា”។
លើសពីនេះទៀតដែរ លោក Prawit បានស្រែកច្រៀងចម្រៀងស្នេហាដោយអារម្មណ៍ល្អមិនធ្លាប់ឃើញពីមុនមក ក្នុងពេលដែលលោកកំពុងតែកាត់នំខេកនៅចំពោះមុខមនុស្សជាទីស្រលាញ់ដែលចូលរួមព្រឹត្តិការណ៍ដ៏វិសេសនោះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


