ព័ត៌មានជាតិ
ក្រសួងអប់រំត្រៀមវិធានការដោះស្រាយសាលារៀនរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមវិធានការអន្តរាគមន៍ដោះស្រាយចំពោះសាលារៀន ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដើម្បីធានាសុវត្ថិភាព និងការសិក្សារបស់សិស្សានុសិស្ស។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅរសៀលថ្ងៃទី៧ សីហានេះថា ក្រសួងកំពុងតែបន្តយកចិត្តទុកដាក់តាមដានស្ថានភាពធម្មជាតិ និងត្រៀមក្រុមការងារ ក្នុងការចុះអន្តរាគមន៍ចំពោះសាលាតាមលទ្ធភាពជាក់ស្តែង ដែលឆ្លើយតបលើផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា។
លោកបានបន្តទៀតថា ក្រសួងអប់រំបានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ ក្នុងការបន្តថែទាំសុខភាពនិងរក្សាសុវត្ថិភាព។ ជាមួយគ្នានេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក ចៀសផុតពីការឆ្លងរោគា និងគ្រោះថ្នាក់នានា។ សិស្សានុសិស្សទាំងអស់ ក៏ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងស្តាប់ដំបូន្មានពីសំណាក់មាតាបិតា ហើយក្រៅពីការបន្តរៀនសូត្រ សិស្សានុសិស្សទាំងអស់ត្រូវបន្តរក្សាសុខភាព គោរពច្បាប់ចរាចរណ៍ និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត។
លោករស់ សុវាចា បានបញ្ជាក់ថាថ្មីៗនេះថា ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យសាលារៀនចំនួន៧ក្នុងនោះ មានសាលារៀនចំនួន៦នៅខេត្តរតនគិរី និង១សាលារៀននៅខេត្តកំពង់ធំ បានផ្អាកដំណើការជាបណ្តោះអាសន្ត។ ប៉ុន្តែបច្ចុប្បន្នសាលាទាំងនោះបានបើកដំណើរការឡើងវិញជាធម្មតាហើយ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


