Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អាចជួបប្រទះបញ្ហាអគ្គិសនី ដោយសារតែ​គ្រោះរាំងស្ងួត

បានផុស

នៅ

បញ្ហាគ្រោះរាំងស្ងួតនៅឆ្នាំ​នេះ អាចនាំឲ្យថៃជួបប្រទះ​បញ្ហាការផ្គត់ផ្គង់ថាមពលអគ្គិសនីកកើតឡើងវិញ ដោយសារតែ​ប្រទេសនេះ បាននាំចូលអគ្គិសនីមួយចំនួនពីប្រទេសឡាវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Boonyanit Wongrukmit ទេសាភិបាលអគ្គិសនីថៃ បាននិយាយថា ប្រសិនបើគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ រោងចក្រវារីអគ្គិសនីក្នុងប្រទេសឡាវ នឹងផលិតអគ្គិសនីតិចជាងមុន ហើយវានឹងបណ្តាលឲ្យការនាំចូលមានធ្លាក់ចុះ ។

នៅក្នុងឆ្នាំនេះដែរ ថៃបានចុះកិច្ចសន្យាបន្ថែមការទិញអគ្គិសនីពីឡាវរហូតដល់ ១០,៥០០​ មេហ្គាវ៉ាត់ ។ ​អគ្គិសនីដែលផលិតដោយរោងចក្រវារីអគ្គីសនី គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ថៃក្នុងការប្រយុទ្ធប្រឆាំងនឹងការបំភាយឧស្ម័នកាបូនិចដែលបង្កើតឡើងដោយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅក្នុងប្រទេស ។

ទន្ទឹមនោះ ​ដើម្បីសម្រេចឲ្យបានគោលបំណងប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី និងឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ថៃ​បានព្យាយាមបង្កើតរោងចក្រផលិតថាមពលខ្នាតតូចជាច្រើននៅតាមតំបន់ និងរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok Post

ចុចអាន៖ លោក Pita អាចនឹងរួចផុតពីបណ្ដឹងកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ឡាវបដិសេធមិនបានផ្ទុះអាវុធជាមួយកម្ពុជាដូចការផ្សាយរបស់ថៃទេ

ព័ត៌មានជាតិ១ ម៉ោង មុន

​​ថ្នាក់ដឹកនាំ និង​ មេយោធាថៃ​ ប្រឈម​«ឧក្រិដ្ឋកម្មសង្គ្រាម» ​ដោយសារ​​ប្រើ ​​F-16 និង​ Gripen C/D វាយប្រហារ​តំបន់​វប្បធម៌​ និង​ជនស៊ីវិល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្លាយជាម្ចាស់ពានរង្វាន់ត្នោតមាសឬ Thnot d’Or លើក​ទី៦

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់

ព័ត៌មានជាតិ៥ ម៉ោង មុន

សប្បុរសជន សម្រុកផ្តល់​អំណោយ​យ៉ាង​សស្រាក់សស្រាំ ដើម្បីឆ្លើយតបទៅនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈ​កង​ទ័ពជួរមុខ

Sokha Hotels

ព័ត៌មានពេញនិយម