សន្តិសុខសង្គម
ស្នងការរាជធានីភ្នំពេញកំពុងស្រាវជ្រាវរកអ្នកបើកកង់បីបញ្ច្រាសផ្លូវហើយរកវាយអ្នកដំណើរ
បន្ទាប់ពីមានការចែករំលែកនូវវីដេអូពីសកម្មភាពអ្នកបើកម៉ូតូកង់ឥណ្ឌារកវាយអ្នកធ្វើដំណើរលើដងផ្លូវលើបណ្ដាញសង្គមនោះមក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងស្រាវជ្រាវរកអ្នកបើកម៉ូតូកង់បីនោះដើម្បីយកសួរនាំ។
លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១៥សីហា នេះថា ទាក់ទងទៅបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដែលបានជិះបញ្ច្រាសនៅលើផ្លូវព្រះនរោត្ដមខាងមុខក្រសួងមហាផ្ទៃ ដែលជិះបញ្ច្រាសផ្លូវបង្កបាតុភាពយកដែកទីបចង់វាយគេនោះ កម្លាំងជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវហើយដើម្បីសួរនាំ។
សូមបញ្ចាក់ថា នៅរសៀលថ្ងៃទី១៥ ខែសីហានេះ មានការចែករំលែកនូវវីដូវមួយពីសកម្មភាពបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបានធ្វើដំណើរបញ្ច្រាសផ្លូវ ហើយថែមទាំងបង្កជាជម្លោះពាក្យសម្ដី ជាមួយអ្នកបើករថយន្ដមួយគ្រឿង និងថែមទាំងយកដែកទីបពីក្នុងកង់បីមករកវាយអ្នកបើករថយន្ដទៀតផង៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
កីឡា៣ ថ្ងៃ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ