ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីតៃវ៉ាន់ ឆ្លើយតបទៅការគំរាមរបស់ចិន
ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ អនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai បាននិយាយថា រាល់សកម្មភាពយោធារបស់ចិន ឆ្លើយតបទៅនឹងការឈប់សំចតរបស់លោកនៅសហរដ្ឋអាមេរិក នឹងក្លាយជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់កោះនេះនៅឆ្នាំក្រោយ។

មន្ត្រីតៃវ៉ាន់និយាយថា ប្រទេសចិន អាចចាប់ផ្តើមសមយុទ្ធយោធានៅសប្តាហ៍នេះ ដោយប្រើការឈប់សំចតរបស់លោក Lai នៅសហរដ្ឋអាមេរិក ជាលេសដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត និងធ្វើឲ្យពួកគេភ័យខ្លាចសង្គ្រាម។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី១៥ខែសីហា នៅប្រទេសប៉ារ៉ាហ្គាយ ក្រោយចាកចេញពីទីក្រុងញូវយ៉ក, លោក Lai និយាយថា ការឆ្លងកាត់សហរដ្ឋអាមេរិកបែបនេះ គឺជាទម្លាប់ទៅហើយ ហើយប្រទេសចិន គ្មានហេតុផលណាមួយដើម្បីយកវាជាលេសដើម្បីបំភិតបំភ័យដោយពាក្យសម្ដីនិងយោធាលើកោះតៃវ៉ាន់នោះទេ។
លោក Lai បន្តថា “ប្រសិនបើប្រទេសចិន ប្រើការឈប់សំចតនេះ ជាលេសដើម្បីចាប់ផ្តើមការបំភិតបំភ័យដោយពាក្យសម្តីនិងយោធា ឬវិធីសាស្រ្តគំរាមកំហែងផ្សេងទៀតមែននោះ វាគ្រាន់តែលាតត្រដាងដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា ប្រទេសចិន កំពុងព្យាយាមធ្វើអន្តរាគមន៍ក្នុងការបោះឆ្នោតរបស់តៃវ៉ាន់ ជាមួយនឹងការគំរាមកំហែងផ្នែកយោធាប៉ុណ្ណោះ”។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Lai គឺជាបេក្ខជននាំមុខគេ ឈានទៅរកការឈ្នះឆ្នោតប្រធានាធិបតី នៅខែមករា ឆ្នាំ២០២៤ ខណៈលោក Lai ក៏គូសបញ្ជាក់ផងដែរថា លោកមានទំនុកចិត្ត លើប្រជាជនតៃវ៉ាន់ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ព្រមានសងសឹកចាស់ដៃ ក្រោយអនុប្រធានាធិបតីតៃវ៉ាន់ ធ្វើទស្សនកិច្ច អាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


