ព័ត៌មានអន្ដរជាតិ
ចិន ព្រមានសងសឹកចាស់ដៃ ក្រោយអនុប្រធានាធិបតីតៃវ៉ាន់ ធ្វើទស្សនកិច្ច អាមេរិក
ក្រសួងការបរទេសចិន បានថ្កោលទោសដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីតៃវ៉ាន់លោក William Lai ទៅកាន់សហរដ្ឋអាមេរិក ហើយប្តេជ្ញាថា ខ្លួននឹងចាត់វិធានការសងសឹកផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១៣ខែសីហា ទីក្រុងប៉េកាំងបានអះអាងសាជាថ្មីនូវការប្រឆាំងរបស់ខ្លួន ចំពោះរាល់ទម្រង់នៃទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ។
លោក Lai ដែលត្រូវបានគេចាត់ទុកថាជាបេក្ខជនឈានមុខនឹងឈ្នះការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ក្នុងខែមករាឆ្នាំក្រោយ បានទៅដល់ទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃសៅរ៍ទី១២ខែសីហា សម្រាប់ការឈប់សំចតមួយរយៈ មុនពេលបន្តដំណើរទៅប៉ារ៉ាហ្គាយ ដើម្បីចូលរួមពិធីសម្ពោធឡើងកាន់តំណែងប្រធានាធិបតីថ្មី របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដោយអ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃអាទិត្យ, ទីក្រុងប៉េកាំងនិយាយថា ខ្លួនសូមប្រឆាំងដាច់ខាត រាល់ដំណើរទស្សនកិច្ចរបស់អ្នកបំបែកខ្លួន ឯករាជ្យតៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមណាមួយ ឬក្រោមលេសអ្វីក៏ដោយ។ លោក Lai គឺជាអ្នកបង្កបញ្ហា ហើយថា ដំណើររបស់គាត់ទៅដល់ទឹកដីអាមេរិក គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងធ្វើឲ្យខូចដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសចិន។
សេចក្តីប្រកាសព័ត៌មានខាងលើបន្តថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តន៍ ហើយថាវិធានការសងសឹកយ៉ាងចាស់ដៃ នឹងត្រូវធ្វើឡើងដើម្បីការពារផលប្រយោជន៍ជាតិ។
សូមបញ្ជាក់ ដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោក Lai ទៅកាន់សហរដ្ឋអាមេរិក បានកើតឡើងខណៈទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កំពុងព្យាយាមកែលម្អទំនាក់ទំនង បន្ទាប់ពីមានភាពតានតឹងយូរអង្វែងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន នឹងរារាំងអនុប្រធានាធិបតីតៃវ៉ាន់ មិនឲ្យទៅសហរដ្ឋអាមេរិក នៅខែក្រោយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


