Connect with us

កីឡា

វត្តមាន Messi ធ្វើឲ្យ Inter Miami មិនដែលចាញ់សោះ

បានផុស

នៅ

ក្លិបបាល់ទាត់ Inter Miami បានកែប្រែមុខថ្មី ក្រោយមានវត្តមាន​​កីឡាករ Lionel Messi ​​ដែល​បាន​ក្លាយ​ជាតួដ៏សំខាន់ក្នុង​ការ​ជួយ​ក្លិប​ឈាន​ដល់​​វគ្គផ្ដាច់ព័ត្រពានរង្វាន់ League Cup។

ក្នុង​​ក្របខណ្ឌលីគកំពូលរបស់សហរដ្ឋអាមេរិក Major League Soccer ក្លិប Inter Miami ស្ថិត​នៅបាតតារាង​​ដោយប្រកួត​២២លើក រកបានត្រឹម​១៨ពិន្ទុតែប៉ុណ្ណោះ និង​កម្រ​ទទួល​បាន​ជ័យជម្នះ​ណាស់ក្នុង​រដូវ​កាល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់ស្ទើរតែមិនគួរ​ឲ្យ​ជឿគឺវត្តមានរបស់កីឡាករ Lionel Messi បានកែប្រែមុខមាត់ថ្មីរបស់ក្លិប Inter Miami និងជួយឲ្យក្លិប​កំពុងធ្លាក់ទម្រង់លេង​​មិន​ដែល​ឈ្នះ​សោះ រហូត​ក្លាយ​ជា​ក្រុម​មិន​ដែល​ចាញ់សោះក្នុង​ប៉ុន្មាន​ប្រកួត​ចាប់តាំង​ពី​មានវត្តមាន​តារាអាហ្សង់ទីនមក។ ជា​ពិសេស​ក្លិប​នេះ​ឈាន​ដល់វគ្គផ្ដាច់ព័ត្រពានរង្វាន់ League Cup។

Messi បង្ហាញខ្លួនលើកដំបូងក្នុងការប្រកួត League Cup កាលពីថ្ងៃទី២២ ខែកក្ដដា ឆ្នាំ ២០២៣ នៅ​ពេល​ Inter Miami ប្រកួត​ជា​មួយ Cruz Azul។ រូប​គេ​អ្នករកបាល់ចុងម៉ោង​តាម​រយៈ​ ការស៊ុតបាល់ហ្វី្រឃីតចុងម៉ោង នៅនាទី ៩០+៤ ទទួល​បាន​ជ័យជម្នះ ២-១។

ជា​រួម​រួម​​ការបង្ហាញខ្លួន​៥លើក​ឲ្យ​ Inter Miami កីឡាករ Messi រក​បាន​គ្រាប់​បាល់​​បាន​រហូតគឺ​សរុប៩​គ្រាប់​ហើយ​ដែល​បាន​ក្លាយ​ជា​កីឡាកររក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ និង​គ្រោង​ឈ្នះ​​ស្បែកជើងមាសក្នុងពានរង្វាន់ League Cup ខណៈកីឡាករ Bongokuhle Hlongwane រកបាន ៧គ្រាប់បានធ្លាក់​នៅវគ្គ៨ក្រុមបាត់​ទៅ​ហើយ។

ចំពោះវគ្គផ្ដាច់ព័ត្រក្នុងពានរង្វាន់ League Cup នឹង​ធ្វើ​នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្លិប Inter Miami ជួប Nashville។ សូម​រង់ចាំទាំងអស់គ្នាថា តើកីឡាករ Lionel Messi អាចបន្តរកគ្រាប់បាល់បានទៀតទេ និង​ឈ្នះ​ជើង​ឯក​លើក​ដំបូង​នៅ​ទឹក​ដី​អាមេរិក​ទេ?

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម