កីឡា
ព្រះខ័នរាជស្វាយរៀងឈ្នះណាហ្គាវើលដ៍យ៉ាងតឹងតែង១-០
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងរកបាន៣ពិន្ទុបន្ថែមទៀតក្នុងសប្តាហ៍ទី៣ នៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤ បន្ទាប់ពីយកឈ្នះក្រុមណាហ្គាវើលដ៍ដោយលទ្ធផល ១-០ ក្នុងផ្ទះរបស់ខ្លួន។

ការប្រកួតពិតជាស្វិតស្វាញខ្លាំងណាស់ដោយក្រុមម្ចាស់ផ្ទះបានដាក់សម្ពាធខ្លាំង ខណៈក្រុមភ្ញៀវការពារបានយ៉ាងរឹងមាំ។ ការប្រកួតនៅវគ្គទី១បានសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងទេ បើទោះបីជាមានឱកាសស៊ុត និងតែតជាច្រើនលើកក៏ដោយ។

នៅវគ្គទី២ ព្រះខ័នរាជស្វាយរៀងនៅតែបន្តវវាយសម្រុកយ៉ាងខ្លាំង ជាពិសេសចាប់ពីពាក់កណ្តាលវគ្គទី២ឡើងទៅ ដោយសារ ណាហ្គាវើលដ៍មានកំផែងការពាររឹងមាំណាស់។ ទាល់តែលោកគ្រូ Pep ដូរចូលកីឡាករ សួន សុវណ្ណ និងកីឡាករលេខ១៧ Bounphachan Bounkong ទើបគ្រាប់បាល់កើតមានសម្រាប់ម្ចាស់ផ្ទះ។

ខ្សែបម្រើចូលថ្មី សួន សុវណ្ណ បានលើកបាល់ពីចំណុចកណ្តាលចូលទៅតំបន់គ្រោះថ្នាក់ ហើយខ្សែប្រយុទ្ធ Marcus Haber តែតផុតដៃអ្នកចាំទី ស៊ូ យ៉ាទី ចូលទីបានសម្រេចដើម្បីនាំមុខ ១-០ នៅនាទី៨៣ដែលលទ្ធផលនេះរក្សារហូតទទួលបានជ័យជម្នះនៅចំពោះមុខអ្នកគាំទ្រផ្ទាល់ប្រមាណ ៣៤៩០នាក់។
នេះជាជ័យជម្នះ៣សប្តាហ៍ជាប់គ្នាសម្រាប់ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីសប្តាហ៍ទី១ឈ្នះក្រសួងការពារជាតិ 0-២ និងសប្តាហ៍ទី២ឈ្នះ ភ្នំពេញក្រោន ២-១។ Marcus Haber ជាអ្នករកបានគ្រាប់បាល់ទាំងអស់ឲ្យព្រះខ័នរាជស្វាយរៀងក្នុងជ័យជម្នះទាំង៣លើកនេះ។
នៅថ្ងៃជាមួយគ្នានេះ បឹងកេត ចែកគ្នាជាមួយ ម្ចាស់ផ្ទះព្រៃវែង ១ពិន្ទុម្នាក់ បន្ទាប់ពីស្មើគ្នា ១-១៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


