ព័ត៌មានជាតិ
អតីតសម្តេចសង្ឃ និងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ក្លាយជារដ្ឋលេខាធិការក្រសួងការបរទេស
លោកបណ្ឌិត ឃី សុវណ្ណរតនា អតីសម្តេចសង្ឃដែលទើបតែលាចាកសិក្ខាបទឆ្នាំ២០២៣នេះ និងលោកបណ្ឌិត អ៊ុន ឃាង អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការពិភពលោក ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

លោកបណ្ឌិតទាំង២រូប សុទ្ធតែជាបុគ្គលមានសមត្ថភាពខ្លាំងក្លា និងមានចំណេះដឹងខ្ពស់ ស័ក្តិសមបំផុតក្នុងការកាន់តួនាទីនៅក្រសួងការបរទេស នៅអាណត្តិទី៧នេះ។ បណ្ឌិត ឃី សុវណ្ណរតា ជាបុគ្គលមួយរូបដែលសិក្សាបានខ្ពង់ខ្ពស់ ហើយលោកចេះភាសារហូតដល់១០ភាសាឯណោះ។ រីឯ បណ្ឌិត អ៊ុន ឃាង គឺជា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois នៅសហរដ្ឋអាមេរិក។ លោកក៏ជាសមាជិក ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ លោកក៏ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យអាមេរិកកាំភ្នំពេញផងដែរ។

តើបញ្ញាវន្តខ្មែរទាំង២រូប មានជីវប្រវត្តិបែបណាខ្លះ? ថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញពីជីវប្រវត្តិត្រួសៗរបស់បណ្ឌិតខ្មែរទាំង២រូប ដូចខាងក្រោមនេះ៖
១.បណ្ឌិត ឃី សុវណ្ណរតនា
លោកបណ្ឌិតធ្លាប់ជា សម្តេចសង្ឃមួយអង្គ ដែលទើបតែលាចាកសិក្ខាបទកាលពីប៉ុន្មានខែនេះ។ លោកមានស្រុកកំណើតនៅខេត្តកំពង់ធំ។ លោកបានសិក្សាកម្រិតវិទ្យាល័យនៅទីរួមខេត្តកំពង់ធំ ប៉ុន្តែ ដោយសារតែបញ្ហាជីវភាពគ្រួសារលំបាកខ្លាំង តម្រូវឱ្យរូបលោកបង្ខំចិត្តឈប់រៀននៅពេលនោះ។
លុះឆ្នាំ ១៩៨៧ លោកក៏បានចូលបម្រើកងទ័ព ៣ឆ្នាំ និងទទួលបានការបណ្តុះបណ្តាលផ្នែកភាសាវៀតណាម និង យុទ្ធសាស្ត្រកងទ័ព។ បន្ទាប់ពីរៀនចប់ លោកក៏បានត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែ ស្ថាភាពប្រទេសមិនល្អ ក៏តម្រូវឱ្យលោកចូលបម្រើកងទ័ពម្តងទៀត តែពេលនោះ លោកមិនអាចចូលបានឡើយ ក៏ត្រូវបានគ្រួសារជំរុញឱ្យសាងផ្នូស នៅចុងឆ្នាំ១៩៩០ ក្នុងអាយុ១៨ឆ្នាំ។

ក្នុងវិស័យព្រះពុទ្ធសាសនា លោកបានខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងខ្លាំង រហូតបានទៅរៀននៅប្រទេសស្រីលង្កាថ្នាក់អនុបណ្ឌិត និងប្រទេសឥណ្ឌាថ្នាក់បណ្ឌិត។ បន្ទាប់មក ក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាលាច្បាប់ នៅកម្ពុជាទៀត។ លោកចេះ ១០ភាសាដូចជា អង់គ្លេស បារាំង ឥណ្ឌា ស្រីលង្កា ភូមា ឡាវ ថៃ វៀតណាម ចិន ភាសាបាលី និងសំស្រ្កឹតផងដែរ។
បច្ចុប្បន្ននេះ ក្រៅពីកាន់តួនាទីថ្មីជារដ្ឋលេខាធិការ នៅក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ បណ្ឌិត ឃី សុវណ្ណរតនា ក៏ជាទីប្រឹក្សាជាន់ខ្ពស់ នៃសមាគមអតីតអ្នកបួសខ្មែរថែមទៀត។
២.បណ្ឌិត អ៊ុន ឃាង អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ
លោកបណ្ឌិត ជាអ្នជំនាញវិទ្យាសាស្ត្រនយោបាយមួយរូប មានឈ្មោះល្បីល្បាញកម្រិតអន្តរជាតិ។ លោកជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ Northern Illinois នៅអាមេរិក។ បច្ចុប្បន្ន លោកកំពុងបង្រៀននៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ លើជំនាញកិច្ចការសកល។
លោកបណ្ឌិត ក៏ជាអ្នកស្រាវជ្រាវ និងចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវជាមួយស្ថាប័នក្នុងទ្វីបអឺរ៉ុប អាមេរិក អូស្ត្រាលី និងនៅក្នុងអាស៊ី។ លោកក៏ជាគណៈកម្មការវាយតម្លៃសារណា និងនិក្ខេបបទ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យមួយចំនួន នៅអឺរ៉ុប ផងដែរ។

កិច្ចការបង្រៀន និងស្រាវជ្រាវរបស់លោក រួមមាន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស អង្គការមិនមែនរដ្ឋាភិបាល និងសេដ្ឋកិច្ចនយោបាយ ដោយផ្តោតលើប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍។
បណ្ឌិត អ៊ុន ឃាង មិនត្រឹមតែជាសាស្ត្រាចារ្យ និងអ្នកជំនាញនៅក្រៅប្រទេសប៉ុណ្ណោះទេ ចំពោះថ្មីៗនេះ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេសក្នុងអាណត្តិថ្មី។ លោកជាទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


