Connect with us

កីឡា

ប្រធានបាល់ទាត់​អេ​ស្ប៉ា​ញ​ សុំទោស​ចំពោះ​ការ​ថើបមាត់កីឡាការិនីដែលឈ្នះជើងឯក World Cup

បានផុស

នៅ

ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales បានសារភាពថា “មានកំហុស”ចំពោះ​ការថើបបបូមាត់កីឡាការិនី​បាល់ទាត់អេស្ប៉ាញ Jennifer Hermoso បន្ទាប់ពីកីឡាការិនី​វ័យ៣៣ឆ្នាំរូបនេះបានទទួលមេដាយមាសរបស់នាង ក្រោយពីយកឈ្នះលើ ក្រុម​នារីអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rubiales បានប្រឈមមុខការរិះគន់យ៉ាងខ្លាំង​ចំពោះទង្វើ​នេះ​ ដោយអ្នកនយោបាយ និងអ្នកកាសែតបានដាក់ស្លាកអាកប្បកិរិយារបស់​លោក​ថា “មិនអាចទទួលយកបាន” និង “គួរឱ្យស្អប់ខ្ពើម”។

ប្រធាន RFEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​មួយថា ៖«មានឧបទ្ទវហេតុ​កើត​ឡើង​ ដែលខ្ញុំត្រូវតែសោកស្តាយ។ ជាអ្វីគ្រប់យ៉ាងដែលបានកើតឡើងរវាងកីឡាការិនី និងខ្ញុំ ជាមួយនឹងទំនាក់ទំនងដ៏អស្ចារ្យរវាងយើងទាំងពីរ ដូចគ្នានឹង​កីឡាការិនី​ផ្សេង​ទៀត​ដែរ។ ខ្ញុំប្រាកដជាមានកំហុស ខ្ញុំត្រូវតែទទួលស្គាល់វា។ ក្នុងពេលដ៏រីករាយ ដោយគ្មានចេតនា និងបំណងអាក្រក់អ្វីឡើយ»។

លោក Rubiales ស្ថិត​នៅលើឆាកសម្រាប់ពិធីប្រគល់ពានរង្វាន់របស់ FIFA បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ រួមជាមួយនឹងឥស្សរជនផ្សេងទៀត ក្នុង​នោះ​ទាំងប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក លោក Gianni Infantino ម្ចាស់ក្សត្រីយ៍ Letizia របស់អេស្ប៉ាញ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese។

ការប្រកួតបាល់ទាត់នារីពិភពលោក នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺជាការប្រកួតដំបូងដែលមានក្រុមចំនួន​៣២​ ហើយធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសជា​សហម្ចាស់​ផ្ទះ​ពីរ។ វាបានបញ្ចប់នៅថ្ងៃអាទិត្យ (ថ្ងៃទី២០ ខែសីហា) ដោយក្រុមនារីអេស្ប៉ាញ គ្រងជើងឯក៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥០ នាទីutes មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម