ព័ត៌មានអន្ដរជាតិ
ជប៉ុន ប្រាប់ទៅ WTO ថា បម្រាមរបស់ចិន លើការនាំចូលអាហារសមុទ្រ គឺមិនអាចទទួលយកបានទាំងស្រុង
ទីក្រុងតូក្យូ បានប្រាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា បម្រាមរបស់ចិន លើអាហារសមុទ្រជប៉ុន បន្ទាប់ពីការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា គឺមិនអាចទទួលយកបានទាំងស្រុង។

ជាការប្រឆាំងទៅនឹងសេចក្តីជូនដំណឹងកាលពីថ្ងៃទី៣១ខែសីហា របស់ប្រទេសចិនទៅកាន់ WTO ស្តីពីវិធានការរបស់ខ្លួន លើការផ្អាកនាំចូលជលផលរបស់ប្រទេសជប៉ុន, ក្រសួងការបរទេសនៅទីក្រុងតូក្យូនឹងពន្យល់ពីជំហររបស់ខ្លួនទៅកាន់គណៈកម្មាធិការពាក់ព័ន្ធរបស់ WTO និងសូមជំរុញឲ្យភាគីចិន លុបចោលសកម្មភាពនេះជាបន្ទាន់ ។
មន្ត្រីជប៉ុនមួយចំនួនបានបង្ហាញពីលទ្ធភាពនៃការដាក់ពាក្យប្តឹងចិនទៅកាន់ WTO ជុំវិញបម្រាមនាំចូលអាហារសមុទ្រ ហើយរឿងនេះ ក៏ត្រូវបានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុនបញ្ជាក់កាលពីសប្តាហ៍មុនផងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងគាំទ្រយ៉ាងពេញទំហឹង។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃចន្ទ ក្រសួងការបរទេសរបស់ទីក្រុងតូក្យូនិយាយថា ជប៉ុនក៏បានស្នើសុំឲ្យចិន ពិភាក្សាជុំវិញបម្រាមនាំចូល ដោយផ្អែកលើបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ជប៉ុនសង្ឃឹមថា ចិននឹងពិភាក្សាជាមួយខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងពិនិត្យមើលវិធានការ ដោយអនុលោមតាមកាតព្វកិច្ចរបស់កិច្ចព្រមព្រៀង RCEP៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ជប៉ុន ដាក់ចេញវិធានការ ២ ដើម្បីជួយទីផ្សារគ្រឿងសមុទ្រ ក្រោយការបង្ហូរ ទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


