ព័ត៌មានជាតិ
អគ្គនាយកអន្តោប្រវេសន៍ ជំរុញមន្ត្រីតាមច្រកទ្វារអន្តរជាតិ បង្កើនជំនាញបច្ចេកវិទ្យា
អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក សុខ វាសនា បានដាក់គោលការណ៍ណែនាំដល់មន្រ្តីនៅតាមបណ្ដាច្រកទ្វារអន្តរជាតិ ត្រូវបន្តបង្កើនជំនាញបច្ចេកទេស បច្ចេកវិទ្យា និងភាសាបរទេសថែមទៀត ដើម្បីកាន់តែមានភាពងាយស្រួលក្នុងពេលបំពេញការងារបានឆាប់រហ័ស។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារតាមបណ្ដានាយកដ្ឋានក្រោមចំណុះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា នៅក្នុងសម័យបច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចស្នូលមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ដើម្បីសម្រួលការងារ ជាពិសេសការងារបចេ្ចកទេសឱ្យកាន់តែល្អប្រសើរឡើង និងទាន់ពេលវេលា។ លោកឧត្តមសេនីយ៍ឯក បានបន្តជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ ជាពិសេសមន្រ្តីនៅតាមបណ្ដាច្រកទ្វារអន្តរជាតិទាំងអស់ ត្រូវបន្តបង្កើនជំនាញបច្ចេកទេស តាមរយៈការពង្រឹងលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងភាសាបរទេសបន្ថែមជានេះទៀត ដេីម្បីឱ្យកាន់តែមានភាពងាយស្រួលក្នុងពេលបម្រើការងារ និងឱ្យកាន់តែមានភាពឆាប់រហ័ស រាល់ដំណេីរចេញ-ចូលរបស់ភ្ញៀវជាតិ និងអន្តរជាតិ។

ទន្ទឹមនេះ លោកអគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើសុំទៅនាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងអស់ ត្រូវត្រៀមរៀបចំកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធអ៊ីនធរណេត សម្រាប់ពេលខាងមុខ ដើម្បីឱ្យទាន់ពេលវេលា និងសភាពការណ៍ ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានប្រគល់ឱ្យ។ តែយ៉ាងណាមិញ លោកអគ្គនាយក ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គនាយក រង ប្រធាននាយកដ្ឋាន ក៏ដូចជាមន្រ្តីក្រោមឱវាទនៃនាយកដ្ឋានពាក់ព័ន្ធ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ កន្លងមក ហើយត្រូវបន្តដោះស្រាយបញ្ហាប្រឈមបន្ថែមទៀត ដើម្បីឱ្យការងារកាន់ប្រសើងជាងនេះ។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារតាមបណ្ដានាយកដ្ឋាន នេះសោតទៀត គឺមានការចូលរួមពីនាយកដ្ឋានច្រកទ្វារទី១ នាយកដ្ឋានច្រកទ្វារទី២ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបចេ្ចកវិទ្យា ព្រមទាំងនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ការិយាល័យចំណុះពាក់ព័ន្ធនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


