ជីវិតកម្សាន្ដ
ស៊ឹម ថៃណា លើកឡើងភាពខុសគ្នារវាងសិល្បៈជំនាន់មុន និងបច្ចុប្បន្ន ដើរផ្ទុយគ្នាស្រឡះ
កញ្ញា ស៊ឹម ថៃណា ដែលជាតារាចម្រៀងចាស់វស្សាសាងប្រជាប្រិយភាពយូរឆ្នាំមកហើយនោះ បានពោលពាក្យហាក់មានការខកចិត្តសម្រាប់ការរាប់អាននៅក្នុងចង្កោមអ្នកសិល្បៈកាលពីមុន និងពេលបច្ចុប្បន្ន។

បើតាមការលើកឡើងរបស់តារាចម្រៀងកញ្ញា ស៊ឹម ថៃណា បានអះអាងថា សម្រាប់មិត្តភាពនៅក្នុងចង្កោមសិល្បៈខ្មែរកាលពីជំនាន់ឆ្នាំ ២០០៣ និងបច្ចុប្បន្ន ២០២៣ គឺ មានភាពផ្ទុយស្រឡះពីគ្នាតែម្ដង។ មូលហេតុត្រូវបាន កញ្ញា ស៊ឹម ថៃណា បញ្ជាក់ថា ដោយសម័យបច្ចុប្បន្នសម្បូរទៅដោយមិត្តភាព និងការរាប់អានក្លែងក្លាយ។

តារាស្រី ស៊ឹម ថៃណា បាននិយាយថា «ខ្ញុំសែនសប្បាយចិត្តពេលដែលខ្ញុំចូលសិល្បៈទាន់ជំនាន់(២០០៣) ដែលគ្មានមិត្តភាព និងការរាប់អាន Fake គ្មានការច្រណែន គ្មានការបង្អួតសម្ភារៈនិយម គ្មានការរើសអើងអ្នកល្បី ឬមិនល្បី តែសិល្បៈជំនាន់នេះ (២០២៣) ….»។ នាងនិយាយបន្ថែមថា នេះជាអតីតកាលសិល្បៈដ៏គួរឲ្យចងចាំ។

គួររម្លឹកដែរថា តារាចម្រៀងចាស់វស្សា កញ្ញា ស៊ឹម ថៃណា កាលពីថ្មីៗកន្លងទៅនេះ នាងត្រូវបានបុរសម្នាក់ស្រវឹងស្រាជេរប្រមាថកិត្តិយសធ្ងន់ធ្ងរ រហូតធ្វើឲ្យតារាស្រីរូបនេះកើតទុក្ខមិនសុខចិត្ត ដោយប្រកាសឲ្យបុគ្គលរូបនោះចេញមុខសុំទោសជាសាធារណៈទៀតផង។

យ៉ាងណាមិញបើគិតមកដល់ពេលនេះគេមិនទាន់ដឹងទេថា តើតារាចម្រៀងកញ្ញា ស៊ឹម ថៃណា ទទួលបានយុត្តិធម៌ហើយឬបែបណានៅឡើយទេ ខណៈសាមីខ្លួនពុំទាន់បកស្រាយអ្វីបន្ថែម។

ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍កាលពីថ្មីៗមុននេះបន្តិច តារារូបស្រស់ ស៊ឹម ថៃណា ក៏ធ្លាប់បានប្រកាសថា កុំទុកចិត្តអ្នកណាជាងខ្លួនឯង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


